CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួន បុរសចាក់សាក់ បិសាចម្នាក់ ពីបទសម្លាប់មិត្តភក្កិ ខ្លួនឯង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ដឹមីរ័រ​ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ អោយដឹងថា បុរសម្នាក់ ខណៈ
មុខពោរពេញទៅដោយការចាក់សាក់ បិសាច  Satan នោះ  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការ
ចាប់ឃាត់ខ្លួន ពីបទសម្លាប់មិត្តភក្កិរបស់គាត់។

គួររំឭកផងដែរថា បុរសដែលជាជនជាប់ចោទរូបនេះ​មានឈ្មោះថា David Adam Pate មាន
វ័យ ២៤ ឆ្នាំ  ខណៈបុរស  ជាជនរងគ្រោះស្លាប់បាត់បង់ជីវិត  និង ត្រូវជាមិត្តភក្កិនឹងគ្នានោះ
មានឈ្មោះថា   Rickey James   មាន វ័យ ៣៣ ឆ្នាំ  ។  យ៉ាងណាមិញ  ប្រភពសារព័ត៌មាន
ដដែលបន្ថែមថា   ករណីឃាតកម្ម សម្លាប់មិត្តភក្កិឯងខាងលើនេះ  បានកើតឡើងនៅក្រុង
Lancaster រដ្ឋ South Carolina សហរដ្ឋអាមេរិក។

ដោយឡែក មុនពេលដែលមានការតាមដានស៊ើបអង្កេត និងឈានដល់ការចាប់ឃាត់ខ្លួន
រឿងករណីឃាតកម្មសម្លាប់មិត្តភក្កិឯង យកសពទៅប្លុងចោលក្នុងព្រៃលើកនេះ អាចបែក
ការទៅបាន បន្ទាប់ពីមានក្រុមក្មេងតូចៗ  បានប្រទះឃើញ   សពពោរពេញទៅដោយក្លិន
អសោច រួចក៏ធ្វើការផ្តល់ជាព័ត៌មានប្តឹងមន្រ្តីប៉ូលីស មានសមត្តកិច្ចតែម្តង។

ជាលទ្ធផល បុរសជាជនជាប់ចោទ មានការចាក់សាក់រូបបិសាចនៅលើមុខគួរអោយខ្លាច
នោះ ក៏ត្រូវបានចាប់ឃាត់ខ្លួន   ខណៈមូលហេតុ ដែលនាំអោយមានករណីឃាតកម្មមួយ
នេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ    ពោលគឺ  ស្ថិតនៅក្រោមការសាកសួរ
នៅឡើយ។ គួរបញ្ជាក់ថា បុរសជាជនដៃដល់ នឹង ត្រូវប្រឈមមុខក្នុងការជាប់ពន្ននាគារ
ដោយនឹងមានការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ