កាលពីថ្ងៃសៅរ៍កន្លងមកនេះតារាចម្រៀងមនោសញ្ចេតនា Bruno Mars ដែលនរណាៗក៏ស្គាល់ដែរ
នោះបានចេញផ្សាយបទចម្រៀងថ្មីរបស់គេដែលមានចំណងជើងថា Young Girls ក្នុងកម្មវិធី The
Saturday Night Live។
Bruno Mars ត្រូវបានគេស្គាល់ថាជាវ័យក្មេងតែជើងចាស់មួយរូបដែលបានចេញបទចម្រៀងបែប
មនោសញ្ចេតនាច្រើនមកហើយ ដែលក្នុងនោះលោកបានទទួលការគាំទ្រជាខ្លាំងជាមួយការផ្លាស់
រស់ជាតិពីច្រៀងបទចម្រៀងមនោសញ្ចេតនា មកជាបទចម្រៀងបែបសប្បាយៗគឺបទ The Lazy
Song ដែលបទនេះបាននាំប្រជាប្រិយភាពមកដល់លោកជាខ្លាំង។
ប៉ុន្តែ Bruno Mars មិនចោលទឹកដមសម្លេងរបស់គេដែលអាចច្រៀងបទមនោសញ្ចេតនាបានពិរោះ
នោះទេ យើងទៅស្ដាប់បទថ្មីបន្តិចទៅមើល៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator