ភ្នំពេញ៖ ទស្សនិកជន និងស្រទាប់យុវវ័យ បានមួយចំនួនធ្លាប់ ដឹងហើយថា តារាចម្រៀងបីដួង
មានដូចជា កញ្ញា ឱក សុគន្ធកញ្ញា, សុគន្ធ នីសា និង មាស សុខសោភា ពួកគេទាំងបីនាក់ គឺសុទ្ធ
សឹង តែជាតារាចម្រៀង ដែលមានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ បោះសំឡេងខ្លាំងជាងគេ
នៅក្នុងប្រទេសកម្ពុជា ដែលពួកគេពីមុនមក មិនដែលស្គាល់ភាព បាក់ស្រុតប្រជាប្រិយភាព និង
ការគាំទ្រពីមហាជនឡើយ។
បើយើងក្រឡេកមកមើល វិស័យសិល្បៈបច្ចុប្បន្ន គឺមានការប្រកួត ប្រជែងគ្នាយ៉ាងខ្លាំង ព្រោះមាន
តារាចំណូលថ្មី ជាច្រើនហូរចូល ក្នុងវិស័យសិល្បៈនេះ។ មិនតែប៉ុណ្ណោះពួកគេ តែងតែរិះរកអ្វីដែល
ប្លែក និងថ្មីៗដើម្បីស្វែងរកប្រជាប្រិយភាព និងបំពេញការគាំទ្រ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ
ទាំងអស់ ។
តែដោយឡែក ទស្សនិកជនក៏ដូចជា អ្នកតាមដានលើ វិស័យសិល្បៈមួយចំនួន មើលឃើញថា
នាពេលបច្ចុប្បន្ននេះ មានតែតារាចម្រៀង បីដួងប៉ុណ្ណោះ ដែលមិនធ្លាប់ស្គាល់ការបាក់ស្រុត ប្រ
ជាប្រិយភាពរបស់ពួកគេ ក្នុងនោះមានដូចជា ឱក សុគន្ធកញ្ញា សុគន្ធ នីសា និង មាស សុខ
សោភា ។
ក្នុងឆ្នាំ២០១២នេះ ទស្សនិកជនបានដឹង ហើយថារវាងតារាចម្រៀង ដែលមានទ្រនំផ្សេងគ្នា ឱក
សុគន្ធកញ្ញា សុគន្ធ នីសា និង មាស សុខសោភា សុទ្ធតែមមាញឹកយ៉ាងខ្លាំង ក្នុងអាជីពរបស់ពួក
គេ ហើយនៅក្នុងឆ្នាំនេះ ពួកគេទាំងបីនាក់នេះ គឺសុទ្ធតែបានចេញ ទៅច្រៀងនៅក្រៅ ប្រទេស
រៀងៗខ្លួន ដើម្បីប្រមូលទីផ្សារ ក្រៅស្រុកដូចៗគ្នា។
ដូច្នេះអាចនិយាយបានថា តារាចម្រៀងទាំងបី នាក់នេះកំពុងតែមាន ប្រជាប្រិយភាពខ្លាំងជាងគេ
ក្នុងចំនោមតារាចម្រៀង ស្រីទាំងអស់ នៅក្នុងប្រទេសកម្ពុជា បើថ្វីដ្បិតតែពួកគេទាំងបីនាក់ បាន
ចូលប្រឡូកក្នុង សិល្បៈយូរឆ្នាំក៏ដោយ ក៏ប្រជាប្រិយភាពរបស់ពួកគេ នៅមិនចុះអមថយដែរ។
គេមើលឃើញថាមាន តារាស្រករក្រោយជាច្រើន តែងតែមានប្រជាប្រិយភាព តែមួយឆាវប៉ុណ្ណោះ
បើទោះបីជាពួកគេ មានបទចម្រៀងលក់ នៅលើទីផ្សារមិនដែល ដាច់ក៏ដោយ ។ តើចំពោះទស្សនិក
ជន អាចសន្និដ្ឋានបានទេ ថារវាងតារាចម្រៀងទាំងបីនាក់ ឱក សុគន្ធកញ្ញា សុគន្ធ នីសា និង មាស
សុខសោភា មួយណាទទួលបាន ប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងឆ្នាំ ២០១២ នេះ ?
ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល