ដើមឡើយគេយោងទៅលើកាយវិការដើម្បីដឹងថា អ្នកណានិយាយកុហក ប៉ុន្ដែពេលនេះ គេបាន
រកឃើញវិធីថ្មី ដែលដឹងថា អ្នកណាម្នាក់ ពិតជានិយាយកុហក។
ក្រុមអ្នកស្រាវជ្រាវកាលមុននេះ បានបញ្ជាក់ឱ្យដឹងអំពីបណ្ដាសញ្ញាដែលប្រាប់អំពីការកុហករបស់
មនុស្សដែលអ្នកនិយាយជាមួយ នោះគឺយោងទៅលើកាយវិការ ដូចជា ការកេះច្រមុះ បូតត្រចៀក
ខ្លាំងៗ បែកញើសដៃ ឬមិនហ៊ានមើលចំភ្នែក។ ក៏ប៉ុន្ដែ ការស្រាវជ្រាវថ្មីៗនេះ របស់ក្រុមអ្នកវិទ្យា
សាស្ដ្រនៃសកលវិទ្យាល័យ Amsterdam បានឱ្យដឹងថា អ្នកមិនចាំបាច់ពិនិត្យមើលសកម្មភាព កាយ
វិការនោះទេ តែអ្នកដែលនិយាយកុហកនឹងបញ្ចេញភាពមិនពិតដោយខ្លួនឯង។
រូប ៖ legalmatch.typepad
តាមការស្រាវជ្រាវ វិធីដែលល្អបំផុតដើម្បីដឹងថា អ្នកណាម្នាក់កំពុងនិយាយកុហក នោះគឺ ចូរសួរ
ត្រង់ៗនូវអ្វីដែលគេនោះបាននិយាយ ដូចជាសួរថា “តើសំដីអំបិញមិញនេះ គឺនិយាយកុហក ឬ
និយាយពិត?” ឬថា “អ្នកនិយាយកុហកមែនអត់?”។ល។ ព្រោះថា អ្នកដែលនិយាយនោះ នឹងតែង
ទទួលស្គាល់ថា ខ្លួននិយាយកុហក ឬមិនកុហក តាមរយៈការឆ្លើយតបនឹងសំនួរបញ្ជាក់របស់អ្នក។
ប្រសិនពួកគេនិយាយកុហក នោះចម្លើយរបស់ពួកគេ គឺបង្កប់នូវភាពស្ទាក់ស្ទើរ។
ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិសោធទៅលើមនុស្សចំនួន ៥២៧នាក់ ដោយស្នើឱ្យពួកគេឆ្លើយ
នឹងសំនួរ ថាតើបាននិយាយកុហកអ្វីខ្លះ ក្នុងរយៈពេល ២៤ម៉ោងកន្លង។ បន្ទាប់ពីបូកសរុប ក្រុម
អ្នកជំនាញការឱ្យដឹងថា ៥% នៃអ្នកស្ម័គ្រចិត្ត បានទទួលស្គាល់ថា អ្វីដែលពួកគេបាននិយាយកន្លង
គឺមានការកុហក ៤០% ។
អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Amsterdam បន្ដពិសោធ ដើម្បីពិនិត្យទៅលើកម្រិតនៃការ
និយាយកុហករបស់មនុស្សទាំងនេះ។ ពួកគេស្នើឱ្យអ្នកចូលរួមការពិសោធ លេងល្បែងអាប៉ោង ចំនួនប្រាក់ដែលពួកគេទទួលបាននឹងអាស្រ័យទៅលើចំនួនគ្រាប់នៅលើកូនអាប៉ោងដែលពួកគេ
មាន។
ដោយសារគិតថា ក្រុមអ្នកវិទ្យាសាស្ដ្រមិនអាចមើលឃើញចំនួនពិតប្រាកដ ដូច្នេះអ្នកលេងល្បែង
ទាំងនេះ បានដៃក្នុងការលេងបន្លំ ដោយនិយាយថា ខ្លួនមានចំនួនគ្រាប់អាប៉ោងច្រើន។ បែបនេះ
គឺមានមនុស្សជាច្រើន បាននិយាយមិនពិតអំពីអ្វីដែលខ្លួនមាន។
រូប ៖ cristianecardoso
អ្នកស្រាវជ្រាវ Bruno Verschuere នៃសកលវិទ្យាល័យ Amsterdam ថ្លែងថា ៖ “ជាក់ស្ដែងគឺអ្នក
ដែលបានចូលរួមលេងល្បែង បាននិយាយកុហកច្រើន ក្នុងការពិសោធលេងអាប៉ោង។ ប្រការនេះ
បញ្ជាក់ថា ប្រសិនមានឱកាស ពួកគេនឹងនិយាយកុហក។ ប៉ុន្ដែ យើងបានកត់សម្គាល់ឃើញថា ពួក
គេមានការស្មោះត្រង់ ដោយបានប្រាប់អំពីការនិយាយកុហករបស់ខ្លួន ប្រសិនត្រូវបានសួរជាថ្មី អំពី
ភាពប្រាកដប្រជារបស់ពួកគេ”។
គួររំឭកថា មុននេះ ក្រុមអ្នកស្រាវជ្រាវក៏បានអះអាងថា ជាមធ្យម ក្នុងមួយថ្ងៃ មនុស្សម្នាក់និយាយ
កុហកចំនួន ២ដង ហើយការនិយាយកុហកច្រើនបំផុត គឺនៅពេល បន្ទាប់ពីម៉ោង ១២៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រយ័ត្ន! មនុស្សស្មោះត្រង់នៅពេលព្រឹក នឹងកុហកនៅពេលល្ងាច
ប៉ូលខាងត្បូងអាចនឹងមាន ត្បូងពេជ្រទឹកកកដ៏ច្រើន
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sciencedaily