កាលពី កន្លងទៅ ថ្មីៗនេះ Selena Gomez បានលុបចោល ការសំដែង Concert មួយចំនួនធំ នៅ អឺរ៉ុប និងអាស៊ី ជាដើម ដោយមាន មូលហេតុថា នាងចង់សំរាក និងយក ពេលវេលា សំរាប់ខ្លួន ឯង ។ តែ តាមពិត នាងត្រូវបាន គេរកឃើញថា មានជំងឿ ប្រចាំកាយ ។
ជំងឺ ប្រចាំកាយ របស់នាង ជាជំងឺ សើស្បែក ដែលវាទើប តែរើឡើង វិញដោយសារ តែនាងមិន បានឈប់ សំរាកហើយ ទៅព្យាបាល វាអោយបាន ញឹកញាប់ ។ បើតាម ប្រភពព័តមាន បាន ប្រាប់ ថាជំងឺ សើស្បែក របស់នាង មានឈ្មោះថា Lupus ។ ពេលដែល ជំងឺនេះ ធ្វើទុក្ខ ម្តងៗ វា ធ្វើអោយ មានអការៈ ហើមមុខ និង ឈឺក្បាលខ្លាំង ជាដើម ។ អ្នកតំណាង របស់ Selena បាន ប្រាប់ថា ការ លុបចោល Concert ទាំងនោះ គឺនាងឈប់ សំរាក ដើម្បីទៅ ព្យបាលជំងឺ របស់នាង អោយ បានធូរ ស្រាល ជាសះស្បើយ ឡើងវិញ ។ ហើយឥលូវនេះ នាងបាន ធូរ ស្រាលហើយ ដែលនាង នឹងមក ជួបទស្សនិកជន វិញឆាប់ៗនេះ ហើយ ។
ទោះជា យ៉ាងនេះក្តី នាងក៏នៅតែ ទាក់ទងជាមួយ ជាមួយនិង អ្នកគាំទ្រ របស់នាង ផងដែរ តាម រយៈបណ្តាញ សង្គម Twitter ហើយថ្មីៗនេះ នាងក៏បាន ជួយផ្តល់ ទឹកចិត្តដល់ អ្នកគាំទ្រ ម្នាក់ផង ដែរ ដែលបាន ប៉ុនប៉ង ធ្វើអត្តិឃាតផងដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline