ថ្មីៗនេះនៅក្នុងបទសំភាសន៍ របស់តារាសំដែងក្បាច់គុនដ៏ល្បីរបស់ចិនលោក Jackie Chan
បានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិងកោតសរសើរលោកជាខ្លាំង ។ ក្នុងបទសំភាសន៍នោះ
Jackie Chan បានប្រាប់ថា សព្វថ្ងៃនេះត្រចៀកខាងស្តាំរបស់គាត់ គឺសឹងតែស្តាប់មិនលឺទាំង
ស្រុងទៅហើយ ។ តើមានរឿងហេតុអ្វីទៅ បានជាត្រចៀកខាងស្តាំគាត់ស្តាប់មិនលឺ?
ជាការពិតណាស់ ជាតារាសំដែងក្បាច់គុន គឺត្រូវសំដែងឈុតឆាក ហក់លោត វាយដំអោយដូច
មែនទែន ទើបធ្វើអោយទស្សនិកជនទស្សនាទៅ កាន់តែជក់ចិត្ត ។ ហើយការសំដែងបែបនេះ
តែងតែជួបគ្រោះថ្នាក់ចៃដន្យ ហើយគ្រោះថ្នាក់នោះបានកើតឡើង លើតារាសំដែង Jackie Chan
នេះឯង ។ Jackie Chan បានប្រាប់ថា លោកធ្លាប់ជួបគ្រោះថ្នាក់មួយ ដោយធ្លាក់ពីលើជាន់ខ្ពស់
កំពស់ ៣ ម៉ែតក្នុងពេលថតរឿង ដែលធ្វើអោយលោក មានទទួលរងរបួសដល់ខួរក្បាល និង
ត្រចៀក ។ Jackie Chan ត្រូវធ្វើការវះកាត់ខួរក្បាល ដើម្បីកុំអោយប៉ះពាល់ដល់ សរសៃរភ្នែក ។
តែជាអកុសល របួសឆ្អឹងបានប៉ពាល់ដល់ត្រចៀកខាងស្តាំ ដែលធ្វើអោយបាត់បង់ ការស្តាប់លឺ
អស់រយៈពេល ២៨ ឆ្នាំទៅហើយ ។
Jackie Chan ប្រាប់ថាបើទោះបីជា គាត់មិនអាចស្តាប់លឺមួយចំហៀងមែន តែគាត់នៅតែអាច
រស់នៅនិងសំដែងជូនទស្សនិកជនដដែល ហើយគាត់គិតថា ការលះបង់មួយនេះ គឺពិតជាសាក
សមណាស់ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14