CamNews

រូបតុក្កតាខ្លាមួយក្បាលធើ្វអោយក្រុមអ្នកជួយសង្គ្រោះ ក្រពុលមុខទំាងយប់


ហេតុការណ៏គួរអោយអស់សំនើចនៅHouston, Texas ដោយមានមនុស្សបានទូរស័ព្ទទៅ
លេខ៩១១ ដែលជាលេខសង្គ្រោះបន្ទាប់ ដោយបាននិយាយថា ពួកគេបានឃើញសត្វខ្លា
ដ៏ធំមួយនៅលើដំបូលសណ្ណាគារដែលគេបោះបង់ចោល។ ភ្លាមៗនោះ ទំាងឡានពន្លត់
អគ្គីភ័យរួមទំាងប៉ូលីសបានចុះមកកន្លែងកើតហេតុភ្លាម និងបានចេញសកម្មភាពឡើង
ទៅលើដំបូលនោះ ចាប់សត្វខ្លាដែលនៅស្ងៀមនោះយ៉ាងសកម្ម។

ម្នាក់ៗហាក់បីដូចជាតក់ស្លុត ព្រោះតែសត្វខ្លានោះ វាបើកភ្នែកក្រលង់ៗ ទោះបីជា
បញ្ជំាងភ្លើងចំវាក៏ដោយ។ ទីបំផុតក្រុមអ្នកសង្គ្រោះ បានឡើងទៅដល់លើដំបូល
ហើយយកឧបករណ៏ចាប់សត្វខ្លា រួចពេលនោះក៏ដឹងសត្វខ្លានោះ គឺជាតុក្កតា
ដែលបានធើ្វអោយទំាងប្រជាជននៅទីនោះ និងអ្នកសង្គ្រោះភា្ញក់ផ្អើលនិងអស់
សំនើចផងដែរ។




ដោយ ខេម​រៈ
dailymail

Tags: funnytigerrooftoystuck