ស្ទើរតែមិនគួរអោយជឿ ៖ គួររំឭកថា បេក្ខភាពវីដេអូ ខ្លាកំណាចបើកការវាយប្រហារ ខាង
ក្រោមនេះ បានក្លាយជាបេក្ខភាពវីដេអូ មានអ្នកចុចចូលទស្សនាច្រើនបំផុត នៅលើគេហទំ
ព័រសារព័ត៌មាននាំមុខរបស់ចក្រភពអង់គ្លេស ដេលីម៉ែល ។
ប្រភពសារព័ត៌មានដដែលថា សកម្មភាពនៃការវាយប្រហារនោះ ត្រូវបានគេថតជាប់ទាំង
ស្រុងដូចគ្នាដែរ ពីសំណាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ។ គួរបញ្ជាក់ផងដែរ ករណីបើកការ
វាយប្រហារពីសំណាក់ខ្លាកំណាចលើកនេះ ត្រូវបានប្រភពបញ្ជាក់ថា បានកើតឡើងនៅ
ឯសូនសត្វមួយកន្លែងស្ថិតនៅក្នុងប្រទេសអូស្រ្តាលី ពោលគឺ បើកការវាយប្រហារខាំបុរស
ម្នាក់ជាអ្នកបង្វឹកសត្វ ស្របពេលដែលមានការបង្ហាញ Show នៅពីមុខទស្សនិកជន។
ជាសំណាងល្អ បុរសនោះ ពុំបានស្លាប់បាត់បង់ជីវិតទេ ពោលគឺ គ្រាន់តែទទួលរងរបួស
ធ្ងន់ត្រង់ ក តែប៉ុណ្ណោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍បានទាន់ពេលវេលា ខាងក្រោមនេះ
គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល