CamNews

មិនគួរឲ្យជឿ 

គ្រោះថ្នាក់រន្ធត់ និង សាហាវ បំផុត រថយន្ត កុងតើនឺ ដាច់ហ្វ្រាំង បុកចំណតរថយន្តក្រុង ស្លាប់មនុស្ស ៨ នាក់

ស្ទើរតែមិនគួរអោយជឿ ៖ យ៉ាងហោចណាស់ មនុស្ស ៨ នាក់ បានស្លាប់បាត់បង់អាយុជីវិត ខណៈ៦នាក់ ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីពួកគេ    បាន ជួបហេតុការណ៍ គ្រោះថ្នាក់ដ៏គួរ អោយរន្ធត់​ និង សាហាវជាទីបំផុត នោះគឺ រថយន្ត កុងតើនឺ បុកទាំងកម្រោល ទៅលើ ស្ថានីយ៍ចំណតរថ យន្តក្រុងមួយកន្លែង នៅភាគខាងជើង ប្រទេសចិន ពោល នៅឯខេត្ត Hebei កាលពីព្រឹក ថ្ងៃអង្គារ ម្សិល មិញនេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មាន បរទេស ក្រោយពីបាន ដកស្រង់សម្តីមន្រ្តីប៉ូលីស​ប្រចាំ តំបន់ កើតហេតុ ។

 

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បាន កើត ឡើង  នៅក្នុងក្រុង Zhangjiakou ខណៈគ្រោះអកុសល លើកនេះអាចកើតឡើងទៅបាន បន្ទាប់ពីរថយន្តកុងតើនឺ ដាច់ហ្រ្វាំង ដោយនៅក្នុងនោះ បណ្តាលអោយ រថយន្តក្រឡាប់ទៅម្ខាង មុននឹងបុកចូល ទាំងកម្រោល ទៅលើ ស្ថានីយ៍ ចំណតរ ថយន្តក្រុង មួយកន្លែង នេះ ។ ប្រភពបន្តអោយដឹងថា ជនរងគ្រោះ ត្រូវបានបញ្ជូន ភ្លាមៗ ទៅកាន់មន្ទីរពេទ្យដែលនៅជិតកន្លែង កើតហេតុជាទីបំផុត ៕

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong