CamNews

អព្ទ័ដ៏ក្រាស់នៅតែបន្តគ្របដណ្តប់រដ្ឋធានីឥណ្ឌា

អព្ទ័ដ៏ក្រាស់នៅតែបន្តគ្របដណ្តប់មកលើរដ្ឋធានីញូដេលីរបស់ប្រទេសឥណ្ឌារហូតមក
ដល់ថ្ងៃសុក្រនេះ ដែលមានរយះបីរថ្ងៃមកហើយក្នុងសប្តាហ៍នេះ ដែលបានបង្ករអោយ
សេវាកម្មផ្នែកអាកាសនិងរថភ្លើងរបស់ប្រទេសនេះនៅតែបន្តផ្អាកនៅឡើយនៅក្នុងព្រឹក
ថ្ងៃសុក្រនេះខណះដែលសីតុណ្ហភាពចុះទៅដល់ ៤.៥អង់ស្សាសេ នេះបើតាមសំដីរបស់
មន្រ្តីប្រចាំតំបន់។
យ៉ាងហោចណាស់ជើងហោះហើរចំនួន៤០ត្រូវបានប៉ះពាល់, នៅពេលដែល៣០ជើងហោះ ហើរត្រូវបានពន្យាពេលនិងយ៉ាងណាស់យន្តហោះអន្តរជាតិ៥ទៀតមិនអាចចុះចតបាន
ដោយសារតែអព្ទ័ដ៏ក្រាស់នេះហើយជើងហោះហើរក្នុងស្រុកចំនួន៥ត្រូវបានលុបចោល
ខណៈដែលផ្លូវរត់អាចមើលឃើញត្រឹមតែ១៥០មែត្រតែប៉ុណ្ណោះ។
ដួចគ្នានេះដែលសេវាកម្មផ្លូវដែកក៏ត្រូវបានប៉ះពាល់ផងដែរ ជាមួយនិងជើងរថភ្លើងចំនួន
៣០ត្រូវបានគេរាយការណ៍ថានិងធ្វើការបើកបរ តែក្នុងល្បឿនយឺត នេះបើតាមសំដីរបស់
ទីភ្នាក់ងារផ្លូវដែករបស់ឥណ្ឌា៕

ដោយ វឌ្ឍនា