អព្ទ័នៅតែបន្តគ្របដណ្តប់មកលើរដ្ឋធានីរបស់ប្រទេសឥណ្ឌារហូតមកដល់ថ្ងៃព្រហស្បត្តិ៍
នេះ ដែលបានបង្កអោយមានការបង្អាក់ដល់ចរាចរណ៍ជើងយន្តហោះនិងរថភ្លើង ជាមួយ
និងជើងយន្តហោះជាង២០០ត្រូវបានពន្យាពេល និង១១ជើងទៀតបានលុបចោលនោក្នុង
អាកាសយាន្តដ្ឋានអន្តរជាតិ ហ្គាន់ហី រដ្ឋធានី ដេលី ប្រទេសឥណ្ឌា។
លទ្ធភាពដែលអាចមើលឃើញគឺស្ថិតនៅក្រោម៥០មែត្រនៅក្នុងអាកាសយាន្តដ្ឋាននៅ
ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅពេលដែលការហោះហើរកំពុងតែមានភាពមមាញឹក។
យន្តហោះមួយចំនួនបានរង់ចាំការហោះហើរប៉ុន្តែបានវិលត្រលប់ទៅកន្លែងចុះចតវិញ
បន្ទាប់ពីលទ្ធភាពនៃការមើលឃើញកាន់តែចុះស្រកទៅ។
គួរបញ្ជាក់ថាភាគខាងជើងប្រទេសឥណ្ឌាត្រូវបានគ្របដណ្តប់ដោយរលកសំពាតត្រជាក់
ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបាននាំមកជាមួយនូវអព្ទ័ដ៏ក្រាស់ ដែលតែង
តែចុះស្រកនៅពាក់កណ្តាលយប់៕
ដោយ
វឌ្ឍនា