បឹងចំលែកដែលមានស្នាមអុចៗ មានទីតំាងនៅ ជិតទីក្រុង Osoyoos នៅ
british Columbia ប្រទេសកាណាដា បានទាក់ទាញភ្ញៀវជុំវិញពិភពលោក
មកទស្សនានៅតំបន់នេះជាច្រើនកុះករ។ បឹងមួយនេះសំបូរទៅដោយ
ធនធានរ៉ែ ជាច្រើនមុខដូចជា ម៉ាញ៉េយ៉ូម កាល់ស្យូម ស៊ីដ្យូម និងមាន
ធនធានរ៉ែផ្សេងៗទៀត។
នៅរដូវក្តៅ បឹងមួយនេះបានផ្លាស់ប្តូរពណ៌ ទៅជាពណ៌ ស លឿង បៃតង
និងពណ៌ខៀវ មើលទៅពិតជាគួរអោយគួយគន់ និងចាប់អារម្មណ៏យ៉ាងខ្លំាង
ផងដែរ។ដំបូងបឹងមួយនេះគឺជាកម្មសិទ្ធរបស់គ្រួសារលោក Ernest Smith ប្រហែលជា៤០ឆ្នាំកន្លងមកហើយ បន្ទាប់មក លោកក៏បានលក់អោយបឹង
នេះចោល នៅឆ្នាំ២០០១ ដោយទទួលបានទឹកប្រាប់ ៧២០,០០០ ដុល្លា។
បច្ចុប្បន្ននេះបឹងមួយនេះពុំអនុញ្ញាតនរណាចូលមកទេ ប៉ុន្តែលោកអ្នកអាច
ថតរូប និងផ្តិតយកទេសភាពបានមកពីលើផ្លូវធំដែលនៅជិតទីនោះ។
ដោយ ខេមរៈ
amusingplanet