ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍វ័យចំណាស់ ដែលបានរៀបការជាមួយគ្នា អស់រយៈពេល ៦២ឆ្នាំមក ហើយនោះ ត្រូវបានបង្ខំចិត្តឲ្យរស់នៅផ្ទះតំហែទាំបែកពីគ្នា ដែលប្រការនេះផ្ទាល់ នាំមកនូវភាព ល្បីល្បាញជាខ្លាំង តាមរយៈភាពសោកសៅរបស់ពួកគាត់ ។
សន្លឹករូបថតរបស់លោកតា Wolfram Gottschalk វ័យ ៨៣ ឆ្នាំ និងលោកយាយ Anita វ័យ ៨១ ឆ្នាំ ទទួលបានភាពល្បីល្បាញជាខ្លាំង នៅក្នុងបណ្តាញសង្គម ក្រោយពីចៅស្រីរបស់ពួកគាត់បាន ធ្វើការចែករំលែករឿងរ៉ាវដ៏កម្សត់របស់ពួកគាត់ ទាក់ទិននឹង "ស្នេហ៍ពិត" ។ ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ ចៅស្រី Ashley Baryik គូសបញ្ជាក់ឲ្យដឹងថា យាយតារបស់នាង ត្រូវបង្ខំចិត្ត រស់នៅផ្ទះតំហែ ទាំបែកគ្នា ពីព្រោះថា ពុំមានបន្ទប់សម្រាប់ពួកគាត់ទាំង២នាក់ នៅក្នុងផ្ទះតំហែទាំតែមួយនោះទេ ដែលមានទីតាំងស្ថិតនៅ Surrey, British Columbia ។
គួរបញ្ជាក់ថា លោក Gottschalk ដែលធ្វើរោគកោសល្យវិច័យនិងបានរកឃើញថា ទទួលរងនូវ ជម្ងឺសាច់ដុះនោះ កំពុងតែទន្ទឹងរង់ចាំ ដំណឹងល្អ ថាគាត់អាចទៅស្នាក់នៅជាមួយនឹងភរិយារបស់ លោកតាបាន ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ ហ្វេសប៊ុក post របស់ចៅស្រី Baryik បានធ្វើឲ្យ កក្រើកបណ្តាញសង្គមតាមរយៈសន្លឹករូបថតត្រឹមមួយសន្លឹក បញ្ជាក់ឲ្យដឹងថា គូស្នេហ៍វ័យ ចំណាស់កើតចិត្តក្រៀមក្រំ រហូតស្រក់ទឹកភ្នែក ខណៈកាន់ដៃគ្នាដែលនេះគឺជាសន្លឹករូបថតសោក សង្រេងខ្លាំងបំផុតដែលនាងពុំដែលបានថតជាប់ ។ គួររំឮកថា សន្លឹករូបថតនោះ ទទួលបានការ ចែករំលែកដល់ទៅ ៦០០០ ដងឯណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី