ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់តូចដែលបានធ្លាក់ចុះ នៅកណ្តាលផ្លូវក្រុង Peterborough ប្រទេស កាណាដានោះ បានសម្លាប់ពីលុតដែលជាអ្នកបើកបរ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្ត ហោះមួយគ្រឿងនេះ ត្រូវបានលួចចេញពីអាកាសយានដ្ឋាន មុនជួបឧបទ្ទេវហេតុធ្លាក់ និងផ្ទុះឆេះ ។
ប្រភពបន្តអោយដឹងថា ធន់ Paper-PA-38 Tomahawk យន្តហោះតូចមួយគ្រឿងនេះ បានធ្លាក់ចុះនា យប់រំលងអាធ្រាត្រម៉ោងមួយ ឈានចូលថ្ងៃសុក្រ ដោយបានធ្លាក់ចុះនៅលើផ្លូវ កណ្តាលទីក្រុង Peterborough រួចសម្លាប់អ្នកបើកបរដែលជាចោរ លួចយន្តហោះមួយគ្រឿងនេះ ពីអាកាស យានដា្ឋនក្នុងស្រុក Markham Airport ។
សេចក្តីថ្លែងការណ៍ពីអាជ្ញាធរក្នុងស្រុក អោយដឹងថា គ្រោះថ្នាក់ធ្លាក់យន្តហោះធន់តូចលើកនេះ គឺជា បទឧក្រិដ្ឋកម្ម ខណៈមន្រ្តីប៉ូលីសកំពុងតែបើកការស៊ើបអង្កេតនៅឡើយ ។ ប្រភពមួយដាច់ដោយ ឡែកបញ្ជាក់ឲ្យដឹងថា ពីលុតដែលជាចោរចិត្តហ៊ានក្លានោះ បានធ្វើការចុះចតយន្តហោះ ទំនងមកពី ការចុះចតបរាជ័យ ទើបធ្វើឲ្យយន្តហោះធ្លាក់និងផ្ទុះឆេះ ។ មន្រ្តីប៉ូលីសមកពីភ្នាក់ងារស៊ើបអង្កេត ក៏ ដូចជាមកពី នាយកដ្ឋានសុវត្ថិភាពគមនាគមន៍ បានចុះទៅដល់ទីតាំងកើតហេតុ ។ ជនរងគ្រោះស្លាប់ គឺជាចោរដែលបានលួចយកយន្តហោះខាងលើ ខណៈគេមានវ័យជាង ២០ឆ្នាំ ។ ដោយពុំទាន់ជាក់ ច្បាស់ពីអត្តសញ្ញាណជនរងគ្រោះ ដូច្នេះប៉ូលីសកំពុងតែបើកការស៊ើបអង្កេត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ