CamNews

សុខភាព 

ប្រទេសកាណាដា នឹងបរិច្ចាគ វ៉ាក់សាំងពិសោធន៏ ជំងឺ Ebola ដល់អង្គការសុខភាពពិភពលោក

ប្រទេសកាណាដា នឹងបរិច្ចាគវ៉ាក់សាំងពិសោធន៏សំរាប់ជំងឺ Ebola ចំនួន ១០០០ ដើម្បីជួយ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគនេះក្នុងអាហ្រ្វិចខាងលិច។






ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពី អង្គការសុខភាពពិភពលោកបាននិយាយថា៖ វាគឺជារឿង ត្រឹមត្រូវ ក្នុងការប្រើថ្នាំដែលមិនទាន់បានធ្វើតេស្ត សំរាប់អ្នកជំងឺ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា៖ ការផ្គត់ផ្គង់ វ៉ាក់សាំង និងថ្នាំ ពិសោធន៏  Zmapp គឺមានកំណត់ ហើយវាអាចនឹងចំណាយពេលជាច្រើនខែ ដើម្បីបន្តការផ្គត់ផ្គង់បន្ថែម ទៀត។ មានមនុស្សលើសពី ១០០០ នាក់ បានស្លាប់ដោយសារ ការផ្ទុះឡើងនាពេល ថ្មីៗនេះ។ ប្រទេសកាណាដា បាននិយាយថា៖ វ៉ាក់សាំងចន្លោះពី ៨០០ទៅ ១០០០ ដែលត្រូវ បានធ្វើតេស្តទៅលើសត្វ នឹងត្រូវបាន  បរិច្ចាគទៅឲអង្គការសុខភាពពិភពលោក ដើម្បីប្រើប្រាស់នៅអាហ្រ្វិចខាងលិច។ ទោះម្តេចក្តី កាណាដា នឹងរក្សាទុកវ៉ាក់សាំងមួយចំនែកសំរាប់ ការស្រាវជ្រាវ និង​សំរាប់ប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។

ការផ្ទុះឡើងនៃមេរោគ Ebola ថ្មីៗនេះ បានចំលងដល់មនុស្សជាច្រើននៅក្នុងប្រទេសមួយចំនួនដូចជា ហ្គីណេ សេរ៉ាលីអន លីបេរីយ៉ា និងនីហ្សេរីយ៉ា។

វិជ្ជបណ្ឌិត​Gregory Taylor អនុប្រធានទីភ្នាក់ងារសាធារណៈរបស់កាណាដា បាននិយាយថា៖ គាត់យល់ ថាវ៉ាក់សាំង គឺជាធនធានសកលលោក (globla resource) ។

អ្នកយកការណ៏របស់ BBC Lee Carter រាយការណ៏ពី Toronto ថា៖ បើសិនជាប្រទេសកាណាដា បញ្ចេញចំនួួនច្រើននៃថ្នាំដែលមាន អ្នកជំនាញបានកើនរំលឹកថា វាអាចនឹង ចំណាយពេល ៤ទៅ ៦ ខែ ក្នុងការបង្កើតនូវបរិមាណច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺនេះ។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  bbc



 


Tags: canada vaccine zmapp who