CamNews

គ្រោះថ្នាក់ 

"Super car" តម្លៃ ៧៥,០០០ផោន រត់ចូលរថយន្ដក្រុង ម្ចាស់ស្លាប់

 
អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែលកាលពីថ្ងៃទី ២២ តុលា ម្សិលមិញថា មាន
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់មួយ បានកើតឡើង ខណៈដែលរយថន្ដដ៏ទំនើបតូចមួយ បានទៅ
រត់បុករថយន្ដក្រុងពេញមួយទំហឹងនៅលើដងផ្លូវ។


ក្រុមសម្ថកិច្ចប៉ូលីសបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៏មួយនេះ បានកើតឡើងនៅវេលា
ម៉ោងប្រមាណជា ៩:០០ យប់ ថ្ងៃអាទិត្យ ទី ២១ ស្របពេលដែលបុរសម្នាក់ដែលពុំទាន់ស្គាល់
ឈ្មោះពិតប្រាកដ មានវ័យប្រហែលជា ៣៩ឆ្នាំបានជិះរថយ្ដនមួយគ្រឿងដ៏ស្រស់ស្អាត ហើយ
មានតម្លៃដល់ទៅ ៧៥,០០០ផោន បានទៅបុករថយន្ដក្រុងធំមួយ នៅជិតចំណតរថយន្ដក្រុង
នៃវិថី Gosforth ក្រុងt Newcastle ដែលបណ្ដាលអោយបុរសដែលបើករថយន្ដតូចស្លាប់នៅ
នឹងកន្លែងភ្លាមៗ។


ក្រុមប៉ូលីសបានបន្ដថា គ្រោះថ្នា្កក់ចរាចរណ៍នេះ​ កើតឡើងគឺបណ្ដាលមកពីម្ចាស់រថយន្ដទំនើប
Audi R8 បានបញ្ជារថយន្ដលឿនហួសដែលកំណត់ នៃការកំណត់ល្បឿនយានយន្ដក្នុងទីក្រុង
ដូច្នេះនៅពេលដែលរថយន្ដក្រុងចេញពីផ្លូវម្ខាងទៀត ម្ចាស់រយន្ដ Audi R8 មិនអាចគ្រប់គ្រងស្មា
រតីបាន ក៏ទៅបុករថយន្ដក្រុងយ៉ាងខ្លាំងបែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្ចាស់រថយន្ដ
ក្រុងដែលមានវ័យ ៦១ឆ្នាំត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: unbelievable dangerous car hit busUK