CamNews

ភាពយន្ត 

Jessica Alba បញ្ចេញក្បាច់រាំ និងកាយវិការដ៏សិចស៊ីក្នុង Sin City : A Dame To Kill For (វីដេអូខាងក្នុង)

បន្ទាប់ពី ការរង់ចាំ អស់រយៈពេល ៩ ឆ្នាំរួចមក Sin City បានត្រលប់មក ជួបទស្សនិកជន តាមការ សន្យារបស់ ពួកគេហើយ ។ លើកនេះ Jessica Alba តារាសំដែងស្រី​ ដ៏សិចស៊ី ស្រស់ស្អាតនៅតែ ជាតួឯក ក្នុងរឿងនេះ ។



ដូចក្នុងវគ្គ ១ អញ្ចឹង Sin City A Dame To Kill For នៅតែបន្ត ការថតបែប សខ្មៅហើយ និងពណ៌ ក្រហមដែលជា ឈាមប៉ុណ្ណោះ ។ Sin City A Dame To Kill For ដឹកនាំ និងផលិតដោយ Frank Miller និង Robert Rodriguez ។ Sin City ជារឿងប្រភេទ បែបបាញ់ ប្រហារកាប់ចាក់ ឃាតកម្មមួយ ដ៏ប្លែក ដែលថតតាម សាច់រឿងសៀវភៅ Sin City របស់អ្នកដឹកនាំរឿង Frank Miller ។ ក្នុងឆ្នាំ ២០០៥ រឿងនេះ​ ទទួលបាន ការគាំទ្រជាខ្លាំង ហើយចូលមកដល់ វគ ២​ ដែលធ្វើអោយ ទស្សនិក ជនរង់ចាំអស់ ៩ ឆ្នាំនេះ ក៏កំពុងតែ អង្រួនអារម្មណ៍ ទស្សនិកជនផងដែរ ដែលនឹង ដាក់បញ្ចាំងនៅ ខែ សីហា ២០១៤ ខាងមុខនេះហើយ ។ ឥលូវយើង ទៅទស្សនា  Trailer រឿងនេះសិនទៅមើល ៖


ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: movie sin city jessica alba hollywood trailer