CamNews

ព័ត៌មានអន្តរជាតិ 

ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រាម អត្ថបទរំជួលចិត្ត អប់រំ អោយមានការយក ចិត្តទុកដាក់

ព័ត៌មានអន្តរជាតិ ៖  ជាការពិត  បន្ទាប់ពីទទួលបានជាព័ត៌មានថា  ទឹកសមុទ្រកោះ Java ប្រ
ទេសឥណ្ឌូនេស៊ី ត្រូវបានបំពុលដោយសារតែកត្តាមនុស្សហើយនោះ ពោលគឺ​ ផ្ទៃទឹកសមុទ្រ
ទាំងមូលពោរពេញទៅដោយសម្រាម និងកំទេចកំទី លោក  Zak Noyle  ដែលជាអ្នកជំនាញ
ថតរូបម្នាក់ និងបុរសជាអ្នកជំនាញជិះស្គីក្ការលើទឹកម្នាក់ផ្សេងទៀត មានឈ្មោះលោក Dede
Surinaya ទាំងពីរនាក់បានធ្វើដំណើរកំសាន្តទេសចរណ៍  ចុងក្រោយរបស់ខ្លួន  ទៅកាន់ប្រជុំ
កោះមួយនេះ ដើម្បីផ្តិតយករូបភាពពិតៗ នៃការបំផ្លាញ  នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

វាពិតជាឆ្គួតខ្លាំងណាស់   ខ្ញុំបានឃើញសម្រាមរាយប៉ាយពេញទាំងផ្ទៃទឹកទាំងអស់  លោក
Noyle បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ប៉ុស្តិ៍ទូរទស្សន៍  GrindTV  ។  ខ្ញុំបាទពិតជារអើមខ្លាំង
ណាស់ នៅពេលដែលឃើញទិដ្ឋភាពមិនចុះភ្នែកមួយនេះ។

ដោយឡែក បើយើងងាកក្រឡេកទៅមើល រូបភាពដែលបានប្រមាញ់ជាប់លោក Surinaya
លេងកីឡាជិះស្គីរំអិលលើរលកវិញ ច្បាស់ណាស់  យើងពិតជាបានឃើញ  សំរាម ក៏ដូចជា
កំទេចកំទីជាច្រើន នាំយកជាមួយគ្នានោះដែរ ជាមួយនឹងទឹករលក។

គួររំឭកផងដែរថា ឥ    ណ្ឌូនេស៊ីជាប្រទេសមួយ  ដែលប្រមូលផ្តុំទៅដោយប្រជុំកោះដល់ទៅ
១៧,០០០ កោះ  ខណៈបញ្ហាសំរាមគឺជាកត្តាបំពុលទឹក ដ៏ចម្បងមួយដ៏គួរអោយព្រួយបារម្ភ
មជ្ឈមណ្ឌលគ្រប់គ្រងសំរាមមួយចំនួន    មិនទាន់មានលទ្ធភាពគ្រប់គ្រាន់   នៅក្នុងការទុក
ដាក់កាកសំនល់     អោយបានសមរម្យនៅឡើយនោះទេ  ដែលជាចលករ ជំរុញអោយក្រុម
មនុស្ស បែកគំនិតនាំយកកាកសំនល់របស់ខ្លួនទៅចាក់តាមផ្លូវ   ក៏ដូចជាចាក់ចូលទន្លេឬក៏
សមុទ្រជាដើម។

ផ្ទុយទៅវិញ បើយោងតាមទស្សនាវដ្តី Time magazine គូសបញ្ជាក់អោយដឹងថាជាមួយនឹង
ការធ្វេសប្រហែស ក៏ដូចជាការយល់ដឹងទាប  និង  ប្រពៃណីនៃការមិនអើពើមួយនេះហើយ ដែលបានញ៉ាំងអោយមានការបោះចោលកាកសំណល់តែផ្តេសតែផ្តាស និងកើតមានឡើង
នូវវិបត្តិមួយនេះតែម្តង។ ទន្ទឹមនឹងនេះ បើយោងតាមសម្តីលោក Anna Cummins ស្ថាបនិក
មកពីអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណូល    5 Gyres​ អោយដឹងថា  ការខ្វះការយល់
ដឹង មិនត្រូវបានស្តីបន្ទោសជារៀងរាល់ពេលនោះទេ  តែបើយោងតាមការធ្វើបទសម្ភាសន៍
ក្រុមមនុស្សមួយចំនួនក៏ចង់រក្សាទុកវា   អោយបានត្រឹមត្រូវដូច្នេះដែរ  តែមិនមាន ចំណាត់
ការ មូលដ្ឋានណាមួយចាត់ឡើងអោយបានសមស្របក្នុងការប្រមូលសំរាមនោះទេ  ។ មិន
ខ្វល់ថាភាគីខាងណាខុស ឬត្រូវនោះទេ     តែវាពិតជាមានផលប៉ះពាល់ជាខ្លាំង  ដល់ក្រុម
មនុស្សរស់នៅក្នុងតំបន់    ក៏ដូចជាធ្វើដំណើរកំសាន្តមក ទីនេះក៏ព្រោះតែបរិយាកាសដ៏គួរ
អោយខ្លាចមួយនេះ លោក  Mark Lukach  បានសរសេរនៅលើគេហទំព័រ  Inertiaពណ៌នា
ពីការខកចិត្តក្នុងដំណើរកំសាន្តរបស់ខ្លួនជាលើកដំបូងខណៈមកលេងកោះ Lombok ៕

គួរយល់ដឹង ៖ អត្ថបទខាងលើ ជាឧទាហរណ៍ជាក់ស្តែង ដូច្នេះ  សង្ឃឹមថា  វាគឺជា
បទពិសោធន៍មួយដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង គួរណាមានការយក
ចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការរក្សាទុកនូវកាកសំណល់បើមិនដូច្នេះទេ វានឹង
មានផលប៉ះពាល់ជាខ្លាំង ដោយប្រយោល និងដោយផ្ទាល់ ជាពិសេសមានផលប៉ះ
ពាល់ជាខ្លាំង ដល់វិស័យទេសចរណ៍ជាតិ ។   ត្រូវមានការយល់ដឹង  អោយបានល្អ
ទាំងអស់គ្នាណា៎ ៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅទីនេះ

 

ដោយ ៖ មង្គល
ប្រភព ៖ huffingtonpost