CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់

ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស chinadailyasia កាលពីវេលាល្ងាច ថ្ងៃ
ព្រហស្បត្តិ៍ ទី ២៤ ខែតុលា ម្សិលមិញនេះ បានចេញផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា
នៅឯប្រទេសឥណ្ឌូនេស៊ី   ឯណោះវិញ   ភាពភ្ញាក់ផ្អើលបានកើតមានឡើងមួយរំពេច ខណៈ
ពេលដែលបានប្រទះឃើញបាឡែនដ៏ធំមួយក្បាល ងាប់ជិតនឹងជ្រាំងសមុទ្រ។

គួរបញ្ជាក់ផងដែរថា បាឡែនដ៏ធំមួយក្បាលនេះ អាចស្លាប់បាត់បង់ជីវិតទៅបាន ក្រោយពីវា
ហែលមកជាប់សំណាញ់របស់បងប្អូនដែលជាប្រជានេសាទ ។ លើសពីនេះ  ប្រភពសារព័ត៌
មានដដែលបន្ថែមថា  ករណីប្រទះឃើញបាឡែនដ៏ធំមួយក្បាលងាប់នេះ បានកើតឡើងកា
លពីថ្ងៃទី ២៣ តុលា កន្លងទៅ នៅឯឆ្នេរសមុទ្រ Kenjeran  ក្រុង  Surabaya  ភាគខាងកើត
ខេត្ត Java ប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងច្បាស់នៅឡើយនោះទេ ថា
តើ បាឡែនដ៏ធំមួយក្បាលនេះ មានទម្ងន់ពិតប្រាកដប៉ុន្មានគីឡូនោះ ។  គួររំឮកផងដែរថា
ជារឿយៗ     បាឡែនគេតែងឃើញប្រទះងាប់  មកទើលើឆ្នេរសមុទ្រ ដែលបានបង្កជាភាព
ភ្ញាក់ផ្អើល    នៅតាមបណ្តាប្រទេសមួយចំនួនទូទាំងពិភពលោក  ក៏ព្រោះតែទំហំដ៏ធំដែល
ស្ទើរតែមិនធ្លាប់បានឃើញរបស់វា៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង
  ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ
- ដាច់ខាត ត្រូវតែមើល" វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក

- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47​ ជ័រសោះ

- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadailyasia


Tags: Whale shark Indonesia Asia Beach Java