CamNews

តារា 

ប្រុស​ស្នេហ៍​តាម​ទូរស័ព្ទ រតនៈ ពិសី ឡើង​យន្ត​ហោះ​ពី​បារាំង​មក​ស្រុក​ខ្មែរ ដើម្បី​ជួប​មុខ​ផ្ទាល់

ភ្នំពេញ៖ ក្រោយពីបែកបាក់ស្នេហា ជាមួយបុរសនិស្សិតរៀននៅអាមេរិក តារាចម្រៀងស្រីរាង
តូចច្រឡឹង កញ្ញា រតនៈ ពិសី បានប្រកាសឱ្យមហាជន បានដឹងជាថ្មីថា មានបុរសអាណិកជនខ្មែរ
រស់នៅប្រទេសបារាំងម្នាក់ បានតាមស្រលាញ់ និងបានសារភាពស្នេហ៍ចំពោះនាង។ ប៉ុន្តែកាល
នោះ រតនៈ ពិសី បានប្រាប់ថា នាងនូវមិនទាន់សម្រេចចិត្ត ទទួលយកបុរសម្នាក់នេះ មកធ្វើជា
ម្ចាស់នៅឡើយទេ ព្រោះត្រូវការនូវស្ទាបស្ទង់ មើលពីចិត្តមួយរយៈសិន។

បើទោះបីជា ពិសី មិនទាន់បានឆ្លើយសារភាពថា យល់ព្រមទទួលស្នេហ៍យ៉ាងណាក្តី ក៏ប៉ុន្តែបុរស
នាយសមុទ្រម្នាក់នេះ នៅតែទាក់ទាងតាមទូរស័ព្ទមក និយាយជាមួយបុប្ផា ក្លិនក្រអូបមួយនេះជា
ប្រចាំ ហើយពេលនេះក៏បានឆ្លៀតឱកាសការងារ ឡើងយន្តហោះមកស្រុកខ្មែរ ដើម្បីស្កាត់ជូប
ស្នេហ៍ក្នុងពេលដ៏ឆាប់ ខាងមុខនេះទៀតផង។

តារាចម្រៀងស្រី កញ្ញា រតនៈ ពិសី បាននិយាយប្រាប់គេហទំព័រ Looking TODAY ឱ្យដឹងតាម
ទូរស័ព្ទ នារសៀលថ្ងៃនេះថា សព្វថ្ងៃនេះគាត់ (បុរសម្នាក់នៅបារាំង) ទាក់ទងមកខ្ញុំជាប្រចាំ
ហើយនៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៣ ខាងមុខនេះ គាត់នឹងមកស្រុកខ្មែរ ១ខែដើម្បីជួបខ្ញុំ។

រតនៈ ពិសី បាននិយាយទៀតថា ចំពោះចម្លើយទទួលយក ឬមួយយ៉ាងនោះ នាងមិនទាន់ហ៊ាន
និយាយបានទេពេលនេះ ព្រោះនាង និង បុរសម្នាក់នេះបានត្រឹមតែ និយាយគ្នាតាមទូរស័ព្ទ ដូច្នេះ
ចាំបានជូបគ្នាផ្ទាល់សិន ទើបអាចនិយាយបាន។ ម្យ៉ាងទៀតបានស្គាល់ចិត្ត តែតាមទូរស័ព្ទ ប៉ុន្តែ
បានជួបគ្នាដោយផ្ទាល់នោះ នៅមិនដឹងថាយ៉ាងម៉េចទេ។

តារាស្រីវ័យ២០ ឆ្នាំរូបស្រស់ រតនៈ ពិសី បាននិយាយទៀតថា បុរសដែលជាអាណិកជនខ្មែរ នៅ
បារាំងកំពុងតែស្រលាញ់នាងនោះ មានអាយុ ២៧ ឆ្នាំ ហើយគេជាអ្នកធ្វើការងារ នៅក្នុងក្រុមហ៊ុន
អេឡិចត្រូនិច។ នាង និង បុរសម្នាក់នេះ បានស្គាល់គ្នាជិតមួយឆ្នាំមកហើយ តាមរយៈម្តាយបុរស
ម្នាក់នេះ។

តារាចម្រៀង រតនៈ ពិសី មួយរយៈចុងក្រោយនេះ ហាក់មមាញឹក និងការងារសិល្បៈជាខ្លាំង ថ្វី
ត្បិតតែនាងជាតារាចម្រៀងមួយរូបនេះ មិនទាន់មានទ្រនំផលិតកម្ម ដើម្បីចូលខ្លួនជ្រកកោនក៏
ដោយ ប៉ុន្តែអាជីពសិល្បៈរបស់នាង ហាក់មានសន្ទុះហក់ឡើងទៅមុខ មិនចាញ់តារាស្រីឯទៀត
នោះឡើយ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ratanak pisey entertainment khmer star