រ៉ូប គឺជាសំលៀកបំពាក់មួយបែប ដែលពេញនិយមសំរាប់មិត្តនារី ស្លៀកពាក់ចូលរួម កម្មវិធី
ធំៗអ្វីមួយ ។ រ៉ូបក៏ជាទីពេញនិយម របស់តារាស្រីចិនផងដែរ ជាពិសេសគឺរ៉ូប អត់ដៃបញ្ចេញ
សាច់ ។ ប្រសិនបើទស្សនិកជននារីៗ ទៅចូលរួមកម្មវិធីធំៗអ្វីមួយ សូមជ្រើសរើសរ៉ូប ដោយ
ប្រុងប្រយ័ត្ន ជៀសវាងជួបហេតុការណ៍ ទាំងនេះដូចតារាៗស្រីចិន ដោយសារតែចង់លេងម៉ូត
និង បង្អួតសាច់ ទាក់ទាញការចាប់អារម្មណ៍ពេក ក៏បានជួបហេតុចៃដន្យដូចខាងក្រោម ៖
-Ma Su តារាសំដែងដ៏ស្រស់ស្អាត បានចូលរួមកម្មវិធីមួយ នៅទីក្រុងសៀងហៃ ។ ដោយសារ
តែនាងសំយេះ ដៃរ៉ូបរបស់នាងពេក ធ្វើអោយរ៉ូបរបស់នាង ធ្លាក់ចុះតែនាង ទប់ហើយក៏ទាញ
ឡើងលើវិញទាន់ ។
-Zhang Xiayou ចូលរួមកម្មវិធីជាមួយនិង រ៉ូបអត់ដៃពណ៌ផ្កាឈូក ។ រ៉ូបរបស់នាងធ្លាក់ចុះមួយ
ចំហៀង លេចសុដនដាក់កាំមេរ៉ា ។
-Stephanie Siao ជាតារាចំរៀងនិងសំដែង បានចូលរួមកម្មវិធីតន្រ្តីនៅ Chongqing ប្រទេសចិន ។
ពេលនាងឡើងលើឆាក បានបន្តិចរ៉ូបរបស់នាងរាងធ្លាក់ចុះបន្តិច តែសំណាងល្អនាងមាន អាវ
ការពារ ។
-Sun FeiFei ចូលរួមកម្មវិធីរបស់ទស្សនាវដ្ដី Esquire ជាមួយនិងរ៉ូបវែងពណ៌ស យ៉ាងស្រស់ស្អាត
តែដោយសារមានខ្សែររញេរញ៉ៃ ពិធីករកម្មវិធីមិនប្រយ័ត្ន ក៏ជាន់រ៉ូបរបស់នាង ធ្វើអោយធ្លាក់ចេញ
តែនាងក៏សំណាងមានអាវការពារដែរ ។
-Li Xiao ជួបហេតុការណ៍របូតរ៉ូប ក្នុងកម្មវិធីសម្ភោធខ្សែភាពយន្តមួយ ។ ដោយសារតែនាងធ្វើកាយ
វិការខ្លាំងពេក ក៏ធ្វើអោយរ៉ូបរបស់នាងធ្លាក់ចុះ តែនាងដឹងខ្លួនទាន់ក៏លើកឡើងមកវិញ ទាន់ពេល
វេលា ។
-Hu Jing ជួបហេតុការណ៍របូតរ៉ូប ក្មុងកម្មវិធីរបស់ទស្សនាវដ្ដី Bazaar ។
-Can Lo Lo ជួបហេតុការណ៍នឹកស្មានមិនដល់មួយ ពេលដែលនាងចូលរួមកម្មវិធីតាំងពិពណ៌មួយ
នៅខេត្ត Guangdong ដោយបុរសម្នាក់បានជូនផ្កាទៅនាង ហើយសុំរៀបការ តែនាងមិនយល់ព្រម
បុរសម្នាក់នោះ ក៏ចាប់ទាញរ៉ូបនាងចុះ យ៉ាងកំរោល តែនាងមានអាវការពារ ។
ដោយ ៖ លីលី
ប្រភព ៖ k14