មានគូរសង្សារមួយគូរបានស្រលាញ់គ្នាអស់រយៈពេលជាងមួយមកឆ្នាំហើយ។
ថ្ងៃមួយបុរសនោះបាននិយាយជាមួយសង្សាររបស់ខ្លួនថា៖
- ជិតដល់ថ្ងៃខួបកំណើតរបស់មិត្តភក្តិជិតស្និទ្ធបំផុតរបស់បងហើយ បងគិតថាមិនចាំបាច់ជូន
កាដូរអ្វីអោយគាត់នោះទេ?
ភាគីខាងស្រីក៏លាន់មាត់សួរ ៖
- ហេតុអីទៅបង?
បុរសនោះឆ្លើយតប៖
- ពីព្រោះតែមិត្តភក្តិរបស់បងគេមានស្ទើរតែគ្រប់អស់ទៅហើយ ជាប្រធានក្រុមហ៊ុនដ៏ធំមួយ
មានទាំងរថយន្តទំនើប មានទាំងនាវាកំសាន្ត មានទាំងវីឡាធំស្កឹមស្កៃ ....មិនតែប៉ុណ្ណោះថែម
ទាំងមានរូបសង្ហាទៀតផង។
គិតមួយសន្ទុះខាងស្រីក៏និយាយថា៖
-ចឹង...បងជូនលេខទូរស័ព្ទរបស់អូនធ្វើជាកាដូរសំរាប់គាត់ទៅ !!!
ដោយ៖ Camnews.com.kh