CamNews

មិនគួរឲ្យជឿ 

រឿងកំប្លែងខ្លី៖ ប្រពន្ធដ៏ឆ្លាតវៃ !

បុរសម្នាក់បានមានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ដែលមានប្តីរួចមកហើយ។ ពេលអ្នក
ទាំងពីរកំពុងផ្តោះផ្តងស្នេហាគ្នានៅក្នុងផ្ទះ ចៃដន្យស្រាប់តែប្តីរបស់នារីម្នាក់នោះត្រលប់មក
ផ្ទះ។ បុរសដែលសាហាយស្មន់ជាមួយប្រពន្ធគេ បានភ័យស្លន់ស្លោសួរ៖ "ស្លាប់ហើយ ឥឡូវ
ធ្វើម៉េចទៅអូន"?

_ ធ្វើកុំភ័យមើល អូនមានវិធី ថាត្រូវធ្វើម៉េចហើយ !

ពេលនោះនាងបានចូលទៅក្នុងផ្ទះបាយ ហើយយកថង់សំរាមធំមួយចេញមក បើកទ្វារហើយ
និយាយជាមួយប្តីថាៈ

_ បងជួយយកសំរាមចោលជំនួសអូនបន្តិចណា !

បុរសជាប្តីបានធ្វើតាមប្រពន្ធ យកសំរាមទៅចោលនៅកន្លែងចោលសំរាម។ បានឱកាសល្អ
ដូច្នេះ បុរសសាហាយជាមួយប្រពន្ធគេនោះ បានចេញមកក្រៅផ្ទះដោយសុវត្ថិភាព ដោយ
ដើរត្រលប់ទៅផ្ទះបណ្តើរ ជញ្ជក់មាត់សរសើរបណ្តើរ ៖

_ នាងពិតជាឆ្លាតមែន ឆ្លាតជាងប្រពន្ធអញដាច់ហា !

ពេលត្រលប់មកដល់ផ្ទះ ចុចកណ្តឹង... យូរបន្តិចទើបនាងជាប្រពន្ធចេញមកបើកទ្វារ ដោយ
នៅក្នុងដៃមានថង់សំរាមធំមួយ ហើយញញឹមនិយាយថាៈ

_ បងសំលាញ់ចិត្តអូន បងជួយយកសំរាមនេះចោលជំនួសអូនបន្តិចណា !

ដោយ៖ សិលា


Tags: funny story smart wife unbelievable joke