ភ្នំពេញៈ តារាប្រុសដែលមាន រហ័សនាមថា ជាបុរសមានសំណាងជាងគេ ក្នុងចំណោមតារា
ប្រុសទាំង អស់នៅ ប្រទេសខ្មែរ លោក អេនឌី ជារឿយៗតែងតែ មានសំណួរ ក៏ដូចជាចម្ងល់
ថា តើហេតុអីបានជាតារាស្រី រូបស្រស់ ជាច្រើនដួងចូលចិត្ត ថតរូបបែបស្និទ្ធស្នាល សិចស៊ី
ស្រើបស្រាលជាមួយ លោកខ្លាំងម្ល៉េះ? ជុំវិញសំណួរគ្មាន ចម្លើយ នេះដែរ ត្រូវបានតារាប្រុស
រូបនេះប្រាប់ពីមូល ហេតុឲ្យដឹងថា ចំណុចដែលលោកថត រូបបែបនេះជាមួយ តារាស្រីជាច្រើន
មិនមែនជាចំណង់ចំណូលចិត្ត របស់លោកទេ គឺសុទ្ធសឹងតែជារឿងការងារទាំងអស់។
តារាសម្តែង និងជាតារាចម្រៀង ដែលនៅតែអាច រក្សាកេរ្តិ៍ឈ្មោះ នៅក្នុងវិថីសិល្បៈបានយូរ
តាមរយៈការថតរូប លោក អេនឌី ដែលទស្សនិកជន ដាក់រហ័សនាមឲ្យថា ជាបុរសមហាសំ
ណាង ជាងបុរសដទៃ ដែលបានប្រឡូក ក្នុងវិថីសិល្បៈដូចគ្នា ដោយសារតែ បុរសរូបសង្ហា
រូបនេះ ជារឿយៗតែង តែបង្ហាញ រូប ថត សិ្នទ្ធិស្នាល បែបស៊ិច ស៊ីមិនសំចៃដៃ ជាមួយតារាស្រី
មានឈ្មោះល្បី ជាច្រើនដួង ដូចជា ពេជ្រ អាវីហ្សា ,កុល ដាវី, ចន ច័ន្ទលក្ខិណា, សឿ សុធារ៉ា,
វ៉ាងស្រីណូ, សុខ សោម៉ាវត្តី, ហ៊ិន ច័ន្ទនីរ័ត្ន, គង់ ច័ន្ទស្រីមុំ និងតារាស្រីល្បីឈ្មោះជាច្រើននាក់
ទៀត។
ទន្ទឹមជាមួយគ្នានេះដែរ កាលពីរាត្រី ថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១៣នេះ នៅក្នុងកម្មវិធី “រាត្រី
កម្សាន្ត” លោក អេនឌី បានទំលាយមូលហេតុ ដែលលោកចូលចិត្ត ថតរូបជាមួយតារាស្រី
រូបស្រស់សាច់សម៉ដ្ឋលោង ទាំងអស់នោះ ថាលោកទទួលស្គាល់ ក្នុងរយៈកាលដែល លោក
ចូលប្រឡូក ក្នុងវិស័យសិល្បៈ គឺលោកបានបង្កើន ភាពសិទ្ធិស្នាល ជាមួយតារាស្រី ច្រើនជាង
គេជាពិសេស ការថតរូបជាមួយតារាស្រី គឺច្រើនខ្លាំងណាស់ ហើយរូបភាគច្រើន ដែលលោក
ថតសុទ្ធសឹង តែជារូបបែបសិចស៊ី បញ្ចេញសាច់ដែល មើលទៅជារូបដែល ទាក់ទាញពីភ្នែក
មហាជនមិនតិចទេ។
លោក អេនឌី បានប្រាប់ពី មូលហេតុឲ្យដឹងថា "តាមការពិតទៅការ ដែលថតរឿង បែបសិចស៊ី
បញ្ចេញ សាច់ឱបរឹតខ្លួនមនុស្ស ស្រីដែលមើលពីសំបកក្រៅ ទៅឃើញថា ខ្ញុំមានសំណាងនោះ
មិនមែនជាចំណង់ ចំណូលចិត្តរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនធ្លាប់ គិតថាចង់ខ្សែលើកេង ចំណេញ
លើពួកគាត់ដែរ។ តែការដែលខ្ញុំថតរូប ជាមួយតារាស្រី ច្រើនខុស ពីតារាប្រុសដទៃនោះ ដោយ
សារតែ ការងារតម្រូវ ព្រោះភាគច្រើនខ្ញុំ ត្រូវថតរូបផ្សព្វផ្សាយ ម៉ូដសំលៀកបំពាក់ ខ្លះទៀត គឺ
ថតផ្សាយ ពាណិជ្ជកម្មឲ្យ ខាងក្រុមហ៊ុន ហើយរូបខ្លះ ទៀត គឺគ្រាន់តែថត ជាមួយអ្នកសិល្បៈ
ដូចគ្នាធម្មតាៗ តែប៉ុណ្ណោះ។ សម្រាប់ចម្ងល់ថា ហេតុអីម្តងថត ជាមួយតារានេះ ម្តងថតជាមួយ
តារានោះ គឺមិនសូវបានចាប់ដៃគូ ដោយខ្លួនឯងទេ ភាគច្រើន ខាងក្រុមហ៊ុន គេតម្រូវឲ្យ ថត
ជាមួយអ្នក នេះអ្នកនោះទៅតាម តម្រូវការរបស់គេ" ។
តារាចម្រៀង ប្រុសរូបនេះ បានប្រាប់បន្ថែមទៀតថា ជាធម្មតាក្នុងនាម ជាអ្នកសិល្បៈ គឺត្រូវតែ
រិះរកនូវអ្វី ដែលថ្មីហើយប្លែក ជានិច្ចសម្រាប់បងប្អូន ទស្សនិកជន។ ជាក់ស្តែងដូចជា ដៃគូច្រៀង
អ៊ីចឹង ប្រសិនបើយើងច្រៀងតែ ជាមួយតារាម្នាក់ដដែលៗ ស្ទើរគ្រប់កម្មវិធី គឺប្រាកដជាធ្វើ ឲ្យ
ទស្សនិកជនមាន ការធុញទ្រាន់ជាក់ជា មិនខាន វាដូចគ្នាជាមួយ និងការថតរូបដែរ បើសិនជា
ចង់ បានការគាំទ្រ និងប្លែកអារម្មណ៍ របស់ទស្សនិកជន យើងចាំបាច់ត្រូវតែ ធ្វើអ្វីដែលថ្មីៗជានិច្ច
ទាំងស្ទីលក្នុងការថតរូប និងអ្វីផ្សេងជា ច្រើនទៀត ជារូបបែបសិល្បៈទាំងអស់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល