ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដែលចាប់ផ្តើមឡើង តាំងពី
វេលាម៉ោង ៧ព្រឹក រហូតមកដល់ម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ នេះ
លទ្ធផលជាបណ្តោះអាសន្ន ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប)
ប្រកាស នៅល្ងាចថ្ងៃដដែល ដោយលទ្ធផល ដូចការព្យាករណ៍ទុក ថា គណបក្សប្រជាជន
កម្ពុជា ទទួលបាន ៤៦ អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ១១ អាសនៈ ក្នុងចំណោម
៥៧ អាសនៈ។
ព្រឹទ្ធសភាកម្ពុជា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ របស់
គ.ជ.ប. បានបង្ហាញថា ចំនួនអ្នកបោះឆ្នោតសរុបចំនួន ១១.៤៧០ នាក់។ ចំណែកអ្នកបានទៅបោះឆ្នោត មាន ១១.៣៨៣ នាក់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.៨៨០ នាក់ ស្មើនឹង ៧៧,៨១%។ រីឯគណបក្សសមរង្ស៊ី ចំនួន ២.៥០៣ នាក់ ស្មើនឹង ២១,៩៣%។
លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៣ ទាំង ៨មណ្ឌល
ភូមិភាគ ដូចខាងក្រោមនេះ
- ភូមិភាគទី១៖ រាជធានីភ្នំពេញ មានអ្នកមកបោះឆ្នោតសរុប ៨២០ នាក់ ដោយគណបក្ស
ប្រជាជនកម្ពុជា ទទួលបាន ៥៣៣ សំឡេង និងគណបក្សសមរង្ស៊ីទទួលបាន ២៨៥សំឡេង។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤ អាសនៈ និងគណបក្សសមរង្ស៊ី ២ អាសនៈ។
-ភូមិភាគទី២៖ ខេត្តកំពង់ចាម មានអ្នកមកបោះឆ្នោត ១៣៦៧ នាក់។ គណបក្សប្រជាជន
កម្ពុជា ១០០៧ សំឡេង និងគណបក្សសមរង្ស៊ី ចំនួន ៣៥៥ សំឡេង។ គណបក្សប្រជាជន
កម្ពុជា ទទួលបាន ៦ អាសនៈ និង ២ អាសនៈ។
-ភូមិភាគទី៣៖ ខេត្តកណ្ដាល មានមកអ្នកបោះឆ្នោតសរុប ៩២២ នាក់ ដោយគណបក្ស
ប្រជាជនកម្ពុជា ៧១៨ នាក់ និងគណបក្សសមរង្ស៊ី ២០៣ នាក់។ គណបក្សប្រជាជន
កម្ពុជាទទួលបាន ៤ អាសនៈ។ រីឯសមរង្ស៊ី ទទួលបាន ១ អាសនៈ។
-ភូមិភាគទី៤៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ
និងខេត្តប៉ៃលិន មានអ្នកមកបោះឆ្នោត ២១៥២ នាក់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា
បាន ១៦៧០ សំឡេង និងគណបក្សសមរង្ស៊ី ៤៧៩ សំឡេង។ គណបក្សប្រជាជនកម្ពុជា
មាន ៨ អាសនៈ និងគណបក្សសមរង្ស៊ី ចំនួន ២ អាសនៈ។
-ភូមិភាគទី៥៖ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មានអ្នកបោះឆ្នោត ១៣១៥ នាក់។
គណបក្សប្រជាជនកម្ពុជា ទទួលបាន ១០៦២ សំឡេង និងគណបក្សសមរង្ស៊ី ២៥២
សំឡេង។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦ អាសនៈ និងគណបក្សសមរង្ស៊ី
ទទួលបាន ១ អាសនៈ។
-ភូមិភាគទី៦៖ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មានអ្នកបោះឆ្នោតសរុប ១៤២៤។ គណ
បក្សប្រជាជនកម្ពុជា ១១៤៦ សំឡេង និងសមរង្ស៊ី ២៧៣ សំឡេង។ គណបក្សប្រជាជន
កម្ពុជា ៦ អាសនៈ និងគណបក្សសមរង្ស៊ី ១ អាសនៈ។
-ភូមិភាគទី៧៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះ
សីហនុ មានអ្នកមកបោះឆ្នោតសរុប ១៧១៤ អ្នក។ គណបក្សប្រជាជនកម្ពុជា ១៣៩៦
សំឡេង និងគណបក្សសមរង្ស៊ី ៣១៧ សំឡេង។ គណបក្សប្រជាជនកម្ពុជា ទទួលបាន
៧ អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ១ អាសនៈ។
-ភូមិភាគទី៨៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង
ខេត្តមណ្ឌលគិរី មានអ្នកទៅបោះឆ្នោត ១៦៩៨ នាក់។ គណបក្សប្រជាជនកម្ពុជា ១៣៤៨
នាក់ និងគណបក្សសមរង្ស៊ី ៣៣៩ នាក់។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥ អាសនៈ
និងគណបក្សសមរង្ស៊ី ទទួលបាន ១ អាសនៈ។
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានអាសនៈចំនួន
៥៧ ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុប ៦១។ សមាជិកព្រឹទ្ធសភា ២ រូប ត្រូវតែងតាំង
ដោយរដ្ឋសភា និង ២ រូបទៀត ត្រូវតែងតាំងដោយព្រះមហាក្សត្រ៕