កំពូលតារាចំរៀង Rap ដ៏ល្បីល្បាញរបស់ កូរ៉េខាងត្បូង លោក Psy បានបំបែក ឯតទគ្គកម្មពិភព
លោក The Guinness  World Records តាមរយៈ បទ Gangnam Style  ដោយបាន យកឈ្នះ
ទៅលើបទចំរៀង “Part Rock Anthem” របស់ LMFAO សម្រាប់បទចំរៀងដែលមានអ្នកចុចចូល
ចិត្ត (LIKE) ច្រើនជាងគេ នៅលើ គេហទំព័រ YouTueb ។
“Gangnam Style” ដែលជាកំពូលបទចំរៀងរបស់លោក Psy បច្ចុប្បន្នមានចំនួនអ្នកចុច LIKE
 រហូតដល់ទៅជាង ៤.៩១១.០៨៨ LIKE ដែលនេះជាចំនួន LIKE ច្រើនជាងគេបំផុតនៅលើពិភព
លោក។
ប្រការខាងលើនេះ បានធ្វើអោយ “Gangnam Style” យកឈ្នះ លើបទចំរៀងល្បីៗនៅលើពិភព
លោក ដែលមានដូចជាបទចម្រៀងរបស់ក្រុម LMFAO ដែលមានចំនួនអ្នក LIKE ១,៥៧៤,៩៦៣
បទ “Baby” របស់ Justin Bieber ដែលមានចំនួនអ្នក  LIKE ១,៣២៧,១៤៧ និងបទ “Rolling in 
the Deep” របស់ Adele ដែលមានចំនួនអ្នកចុច LIKE ១.២៤៥.៦៤១ នាក់ ។
ដោយ ៖ សីហា
ប្រភព ៖ guinness