CamNews

កីឡាអន្តរជាតិ 

Floyd Mayweather បំបែកកំណត់ត្រា Guinness 2015 នៅរុស្ស៊ី

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ស្បែកខ្មៅជនជាតិ អាមេរិក Floyd Mayweather បានចូលរួមកម្មវិធីសាក​ល្បង បង្ហាញពីជំនាញនៃក្បាច់ប្រដាល់របស់ខ្លួន ទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចូលរួមសាក​ល្បង ក្នុង​សាល​ប្រគុំតន្ដ្រីមួយកន្លែងក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទន្ទឹមនឹងការ​មើលឃើញដូច្នេះ ក៏មានអ្នកចូលរួម ជាច្រើនផង ដែលតាមការឲ្យដឹងសម្រាប់អ្នកសាកល្បង មានដល់ទៅ ៧៩១នាក់ និងអ្នកទស្សនាដល់ទៅ ជាង ៣០០០ ទស្សនិកជន។

ព្រឹត្ដិការណ៍ដ៏ធំកម្ររបានឃើញ មានមនុស្សចូលរួមយ៉ាងអធិកអធមដូច្នេះ បានលេចឡើងជាលើកទី១ ហើយក្នុងទីក្រុង Moscow ផ្នែកកីឡាប្រដាល់​ ហើយក៏បំបែកកំណត់ត្រា​ Guinness ២០១៥ ប្រចាំឆ្នាំផង​ដែរ ចំពោះវត្ដមានរបស់ Floyd ដែលអាចដឹកនាំឲ្យមានការចូលយ៉ាងច្រើន រហូតដល់ទៅ ៧៩១នាក់​សាក​ល្បង។ បើគិតក្នុងឆ្នាំ ២០១៤ កំណត់ត្រា Guinness សម្រាប់កម្មវិធីនេះ មានសមាសភាពអ្នកចូលសាក​ល្បងហ្វឹកហាត់ ត្រឹមតែ ៥០៨ នាក់ប៉ុណ្ណោះ ។

គូសបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្ដិការណ៍សាកល្បងហ្វឹកហាត់ក្បាច់ប្រដាល់ ក្រោមវត្ដមានរបស់​ Floyd នេះផងដែរ ត្រូវរៀបចំឡើងដោយ ក្លឹបកីឡាប្រដាល់ Boxing Academy ប្រចាំនៅរុស្ស៊ី។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ foxsports


Tags: Spor News Boxing Pacquiao Floyd Mayweather Guinness