CamNews

Djokovic ក្លាយជាជើងឯក Australia Open បន្ទាប់ពីផ្តួល Rafael Nadal

កីឡាករការពារដំណែងជើងឯកនិងជាកីឡាករលំដាប់លេខមួយនៅលើពិភពលោក Navak
Djokovic បានក្លាយជាជើងឯកការប្រកួតវាយថេនីស Australia Open លើកទី៣របស់ខ្លួន
បន្ទាប់ពីបានប្រកួតឈ្នះកីឡាករម្ចាស់ជើងឯកក្របខណ្ឌកំពូលៗ១០សម័យកាល Rafael
Nadal សញ្ញាតិអេស្បាញក្នុងលទ្ធផល ៥-៧, ៦-៤, ៦-២, ៦-៧, ៧-៥ ជាប្រវត្តិសាស្រ្តកាល
ពីថ្ងៃអាទិត្យម្សិលមិញនេះ។
នេះគឺជាការទទួលបានជើងឯកក្របខណ្ឌកំពូលៗលើកទី៥ហើយរបស់ Djokovic បន្ទាប់ពី
បានយកឈ្នះកីឡាករ Rafael Nadal ក្នុងជំនួប៧លើកចុងក្រោយរបស់ពួកគេ។
នេះគឺជាលើកទី១របស់ Nadal ដែលបានចាញ់គូរប្រកួតរបស់ខ្លួនខណៈដែលរូបគេបានយក
ឈ្នះនៅក្នុងសិច ទី១៕

ដោយ វឌ្ឍនា