មួយថ្ងៃមុនការប្រកួតនៅឯ Monte Carlo Masters, Nadalមានអារម្មណ៏ព្រួយបារម្ភជាមួយ
មុខរបួសនិងសំពាធការលើកពានជាប់គ្នាលើកទី៨។
Nadal បាននិយាយថា "ខ្ញុំមានអារម្មណ៏រំភើបបន្តិចនិងភ័យ ព្រោះវាជាការប្រកួតដំបូងនិង
សំខាន់បំផុតសំរាប់ខ្ញុំក្នុងរដូវកាលនេះ។ខ្ញុំសង្ឃឹមថាអ្វីៗវានឹងល្អសំរាប់ខ្ញុំ"។
ក្នុងរយះពេល១០ខែនេះNadalមិនបានដណ្តើមបានតំណែងណាមួយឡើយ។ក្នុង៧ប្រកួតផ្តាច់
ព្រាត់ជាប់គ្នាជាមួយ Novak Djokovic, Nadal មិនដែលបានជ័យជំនះឡើយ។តែនេះមិនមែនជា
អ្វីដែលគាត់ភ័យខ្លាចនោះទេ អ្វីដែលគាត់ព្រួយបារម្ភគឺបញ្ហាមុខរបួសរបស់គាត់។
ដោយ៖ និស្ស័យ
ប្រភពពី៖ vnexpress