សំរាប់កុលសម្ព័ន្ធមួយចំនួន នៅប្រទេស Nigieria, ដីធ្លី, ផ្ទះសម្បែង សុទ្ធតែមិនមានជាទ្រព្យសម្បត្តិ
មានតំលៃ។ ជាងនេះទៅទៀត ពួកគេក៏ពុំមានធនាគារសំរាប់ផ្ញើ ទុកដាក់លុយកាក់ឡើយ។ សំរាប់
បណ្តាកុលសម្ពន័្ធនេះ ទ្រព្យសម្បត្តិដែលមានតំលៃបំផុត គឺបណ្តាប្រពន្ធរបស់ពួកគេ។
សំរាប់បុរសៗធម្មតាៗ នៅទីនេះមានប្រពន្ធដល់ ១០នាក់ ក្នុងម្នាក់។ រីឯបុរសៗដែលមានអាយុចន្លោះ
ពី ៤០ឆ្នាំ ដល់ ៥០ឆ្នាំ អាចមានប្រពន្ធដល់ទៅ ២០ ទៅ ៣០នាក់។ ក្នុងនោះមានអ្នកខ្លះ មានប្រពន្ធ
ដល់ទៅ ៥០នាក់ ឯណោះ ពោលគឺវាមិនមានអ្វីចម្លែកទេ។
ព្រោះតែទុកប្រពន្ធជាទ្រព្យសម្បត្តិមានតំលៃ ដូច្នេះដើម្បីរៀបការកូនក្រមុំ ធ្វើប្រពន្ធម្នាក់ កូនកំលោះ
ត្រូវចំណាយលុយយ៉ាងតិច 700 USD។ ចំនួនលុយនេះ កូនកំលោះត្រូវប្រគល់ជូនគ្រួសារខាងស្រី។
កូនក្រមុំ ក៏អាចចែករំលែកយកលុយនោះពីគ្រួសារនាង បានមួយចំនួនផងដែរ។
រឿងចម្លែកនោះ បណ្តាស្រីៗនៅក្នុងកុលសម្ព័ន្ធប្រទេសនេះ មានការចូលចិត្តយ៉ាងខ្លាំងក្នុងការយក
ប្តីដែលមានប្រពន្ធច្រើន រួចមកហើយ។ សំរាប់ពួកគេ នេះគឺជាសេចក្តីសុខ សុភមង្គលបំផុត។ ផ្ទុយ
ទៅវិញ ការយកប្តីដែលមានប្រពន្ធតិច គឺជារឿងមួយគួរឲ្យខ្មាស់គេទៅវិញ។
ឯកត្តកម្មប្រពន្ធច្រើនបំផុត គឺជាលោកមេកន្ទ្រាញកាលពីដើមម្នាក់នៅ Nigieria ដែលមានប្រពន្ធច្រើន
ជាង 4.000 នាក់។ មុនពេលជិតស្លាប់ គាត់បានជ្រើសរើសប្រពន្ធដែលស្រស់ស្អាត វ័យក្មេងជាងគេ
ចំនួន ៤១ នាក់ ដើម្បីកប់ទៅតាមខ្លួន៕
ដោយ៖ សិលា
ប្រភព៖ K14