CamNews

តារា 

តួឯកក្នុងរឿង "សន្យាស្នេហ៍" នី មុនីនាថ និង អង់ ឆាយទី ផ្អែម​ល្ហែម​គ្នា​ក្រៅ​ឆាក

ភ្នំពេញៈ តារាសម្តែងប្រុសស្រី រូបស្រស់មួយគូដែល ទស្សនិកជន ធ្លាប់តែសរសើរ មិនដាច់
ពីមាត់ថា ពួកគេគឺជាដៃ គូសម្តែងស័ក្តិសម ទាំងការសម្តែង និងគូស្នេហ៍ លោក អង់ ឆាយទី
និង កញ្ញា នី មុនីនាថ ក្រៅពីចាប់ដៃគូ សម្តែងជាមួយគ្នា ក៏ត្រូវបានទស្សនិកជន មានការ
សង្ស័យថា ពួកគេទាំងពីរ មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាថែមទៀតផង ។

អ្វីដែលធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ និងចោទជាសំណួរថា ហេតុអី បានជាតារាសម្តែង
ប្រុសស្រីមួយនេះ ហាក់មានភាពស្និទ្ធស្នាល ជាមួយគ្នាប្លែក ខុសពីតារាដទៃ ដែលគេចាប់ដៃគូ
គ្នាសម្តែង ត្រឹមតែក្នុងរឿង ។ ចំណែកក្រៅរឿង គេមិនមានទំនាក់ទំនង ស្អិតល្មួតជាមួយគ្នា បែប
នេះទេ ។

ថ្មីៗនេះ តារាសម្តែងបុរសសង្ហា មានរូបរាងបែបបុរសខ្មែរអង្គរ លោក អង់ ឆាយទី បានបង្ហោះរូប
ថត ជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ដោយបានបង្ហោះ
រូបថតផ្អែមល្ហែម បែបគូស្នេហ៍ជាមួយគ្នា ដោយស្ងាត់ៗ ។ នៅក្នុងរូបថតនោះ ក៏មានរូបថត កញ្ញា
នី មុនីនាថ និង លោក អង់ ឆាយទី អង្គុយជិតគ្នា ដៃមានកាន់នំ ខួបកំណើតបង្ហាញ ស្នាមញញឹម
យ៉ាង មានសេចក្តីសុខ ប្រៀបដូចជា គូស្នេហ៍ថ្មោងថ្មី នៅក្នុងបន្ទប់មួយតែពីរនាក់។

តាមរយៈរូបថតនេះបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេទាំងពីរនាក់ មានចម្ងល់
កាន់តែខ្លាំងថា ពួកគេ ពិតជាត្រឹមតែ មិត្តភក្តិរាប់អានគ្នា និងជាអ្នករួមអាជីពពិត ឬយ៉ាងណា?
ព្រោះថា បើតាមឃើញ កាយវិការរបស់ពួកគេ ស្តែងឲ្យឃើញថា ពួកគេមិនមែន មានសម្ព័ន្ធភាព
ជាមួយគ្នាត្រឹម តែការសម្តែងទេ ពួកគេអាចមានទំនាក់ទំនង គូស្នេហ៍ជាមួយគ្នាទាំងក្នុង និងក្រៅ
ឆាកថែមទៀតផង ។

ជុំវិញការលើកឡើងជាចម្ងល់ របស់ទស្សនិកជននេះដែរ LookingTODAY មិនអាចទាក់ទង ទៅ
ស្រីស្រស់ ប្រុសសង្ហា ទាំងពីរដួងបានទេ ។ តែទោះជាយ៉ាងណា យើងក៏សង្ឃឹមថា ពួកគេទាំង
ពីរនាក់ និងចេញមុខបកស្រាយជុំវិញ ចម្ងល់ទាំងអស់នេះ ដល់ប្រិយមិត្ត ដែលនិយមគាំទ្រ និង
ស្រលាញ់ពួកគេឲ្យ បានដឹងជាក់ជាពុំខាន ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monineath ang chhayty entertainment khmer stars