CamNews

ភាពយន្ត តារា 

Radcliffe ទទួលស្គាល់ថាជាធម្មតាលោកតែងតែស្រវឹង ស្រានៅពេលថតខែ្សភាពយន្តរឿង"Harry Potter"

នៅលើទំព័រទស្សនាវដ្តី Heat របស់អង់គ្លេស ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ
ក្នុងនោះលោក Daniel Radcliffe បានលើកឡើងអំពីទំលាប់ញៀនសា្ររបស់លោកដោយ
លោកបានអោយដឹងថាការញៀនស្រានេះគឺកើតមានឡើងតាំងតែពីលោកនូវវ័យក្មេងមក
ម្ល៉េះ៖ " ខ្ញុំញៀនស្រា នោះគឺជាបញ្ហាមួយសំរាប់រូបខ្ញុំ។ ខ្ញុំមិនចង់ធ្វើការអត្ថាធិប្បាយក្បោះ
ក្បាយពេកនោះទេ ប៉ុន្តែខ្ញុំពិតជាបានពិសារស្រាយ៉ាងច្រើននៅអំឡុងពេលនោះស្ទើរតែរាល់
ថ្ងៃ...គំនិតរបស់ខ្ញុំចង់បានន័យថាគឺរាល់យប់តែម្តង"។

ប៉ុន្តែតារាភាពយន្តវ័យ ២២ ឆ្នាំរូបនេះបានលើកឡើងថា គឺដូចជាសមាជិកនៅក្នុងគ្រួសារ
Gryffindor ក្នុងខ្សែភាពយន្តយ៉ាងដូច្នោះ គឺលោកមិនចង់នាំយកភាពល្ងង់ខ្លៅទៅកាន់សាលា
រៀន រឺ កន្លែងធ្វើការងារនោះឡើយ។ អាស្រ័យដោយហេតុដូច្នេះហើយទើបមិនដែលមានម្តង
ណាលោកត្រូវរងការចាប់ខ្លួននៅពេលដែលលោកកំពុងពិសារស្រានោះឡើយ។ តារារូបនោះ
អោយដឹងថា" តាមពិតខ្ញុំមិនដែលពិសារស្រានៅកន្លែងដែលខ្ញុំថតខ្សែភាពយន្តរឿង Harry
Potter ម្តងណានោះឡើយ។ ប៉ុន្តែមានច្រើនលើកច្រើនសារខ្ញុំនៅមានអាការៈស្រវ៉ឹងនៅពេល
ទៅកាន់ទីកន្លែងថត។ ខ្ញុំអាចធ្វើការចង្អុលបង្ហាញបាននៅក្នុងវគ្គចុងក្រោយនៃសាច់រឿងនេះ
ដែលខ្ញុំកំពុងស្ថិតក្នុងសា្ថនភាពស្រវ៉ឹងនោះ។ សញ្ញាគឺបង្ហាញនៅត្រង់ភ្នែកទាំងពីរនោះឯង"។

ដោយឡែកតារាភាពយន្តវ័យក្មេងរូបនោះក៏បានអោយដឹងទៀតថា លោកក៏ធ្លាប់បានលើក
ឡើងពីទំលាប់ដើរលេងពារលារបស់ខ្លួនកាលពីអតីតកាលជាមួយទស្សនាវដ្តី GQ ផងដែរ
កាលពីឆ្នាំកន្លងទៅ។ Daniel Radcliffe បាននិយាយថា" ខ្ញុំបានប្រែក្លាយជាមនុស្សម្នាក់ដែល
យកស្រាដើម្បីបំបាត់ទុក្ខ។ នៅក្នុងអំឡុងពេលនៃការញៀននោះ ខ្ញុំគិតឃើញថាខ្ញុំត្រូវតែរស់
នៅអោយបានសមស្របបំផុតតាមរបៀបបែបនេះ។ ប៉ុន្តែទីបំផុតខ្ញុំយល់ឃើញថាទង្វើទាំង
អស់នោះមិនសមស្របជាមួយនឹងខ្លួនខ្ញុំនោះឡើយ"។ លោកបានអោយដឹងទៀតថាលោក
បានផ្តាច់ឈប់ពិសារស្រាចាប់ពីឆ្នាំ ២០១០ មក និងបានស្វែងរកនូវវិធីសាស្រ្តដើម្បីរស់នៅ
មានលក្ខណៈល្អប្រសើរនិងស្ងប់ស្ងាត់នៅក្បែរមនុស្សជិតស្និទ្ធក៏ដូចជាមិត្តភក្តិរបស់លោក។


វគ្គចុងក្រោយនៃរឿង Harry Potter វគ្គ ២

លោក Daniel Radcliffe បានចាប់ផ្តើមចូលរួមថតខ្សែភាពយន្តទាំង ៨ វគ្គរបស់រឿង Harry
Potter នេះចាប់ពីឆ្នាំ ២០០១ រហូតមកដល់ឆ្នាំ ២០១១ ដែលពេលនោះគឺចាប់ផ្តើមតាំងពី
លោកមានអាយុបាន ១១ឆ្នាំម៉្លេះ។ វគ្គចុងក្រោយនៃខ្សែរឿងនោះមានចំណងជើងថា Harry
Potter and the Deathly Hallows Part 2 និងក្លាយជាភាពយន្តដែលទទួលបានចំនួនអ្នកចូល
ទស្សនាច្រើនបំផុតនៅអាមេរិកខាងជើងក្នុងឆ្នាំ ២០១១។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា
យើងវគ្គចុងក្រោយនៃរឿង Harry Potter នេះក៏ទើបតែបានធ្វើការបញ្ចាំងជូនទស្សនិកជន
ទស្សនានាពេលកន្លងមកថ្មីៗនេះផងដែរនៅឯរោងភាពយន្ត Legend ដែលមានទីតាំងនៅ
ផ្សារទំនើប City Mall រាជធានីភ្នំពេញ៕

ប្រភព៖ NS
ដោយ៖ រដ្ឋា

Tags: starsuperstarmovie stardaniel radcliffeharry potterentertaiment