CamNews

កំសាន្ត 

Justin Bieber និង​ Selena Gomez ត្រូវគ្នាវិញ?

បើតាមប្រភពព៌តមានបានរាយការណ៍មកថា គូរស្នេហ៍ Justin និង Selena បានរួបរួមស្រឡាញ់
គ្នាសារជាថ្មីវិញហើយ ។  ថ្មីៗនេះសារព័តមានជាច្រើនបាន បង្ហោះរូបថ្មីរបស់ Justin ដែលថត
ជាមួយ Selena យ៉ាងជិតស្និត ។ រូបថតមួយសន្លឹកនោះ ត្រូវបាន Justin បង្ហោះហើយ ក៏លុបវិញ
មិនដឹងថាមកពីមូលហេតុអ្វីនោះទេ តែដោយសារល្បឿននៃ Internet និងអ្នកគាំទ្រដែលតែងតែ
ឃ្លាំមើល Justin បានយករូបភាពនោះទុកបានទាន់ពេលវេលា ក៏ធ្វើអោយរូបថតមួយសន្លឹកនេះ
បែកចែកចាយពេញប្រភព Internet ។



អ្នកគាំទ្របានកំណត់សម្គាល់ថា ក្រចកដែលនៅក្នុងរូបថតជាមួយ Justin Bieber ដូចទៅនឹងម៉ូត
ក្រចករូបថតមួយទៀត ដែល Selena ទើបតែបង្ហោះចូល Internet ថ្មីៗនេះដែរ ទើបគេសន្មត់ថា
គូរស្នេហ៍មួយគូរនេះ បានត្រឡប់មករួបរួមស្រឡាញ់គ្នា ដូចដើមវិញហើយ ។ គេក៏បាននិយាយ
ថា Selena ពិតជាបានទៅជួប Justin នៅទីក្រុង Oslo ​ប្រទេស Norway ដូចដែលគេស្មានមែន៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber selena