CamNews

ប្លែកៗ 

សត្វចៀម និងប្រើសរៀបការនៅប្រទេសចិន

សួនសត្វមួយនៅប្រទេសចិននឹងប្រារព្ធពិធីរំឮកថ្ងៃនៃក្ដីស្រឡាញ់(១៤កុម្ភៈ)ដោយការរៀប
ការពិសេសរវាងចៀមជាមួយប្រើស។

គូស្នេហាដ៏មានសុភមង្គល គឺប្រើស និងចៀម នៅ Yunnan

ក្រុមបុគ្គលិកមើលថែសត្វនៅសួនសត្វ Yunnan នៅក្នុងក្រុង Kunming ខេត្ដ Yunnan បាន
អោយដឹងថា សត្វចៀមឈ្មោល និងប្រើសញី "ស្រឡាញ់គ្នាណាសស"។

ដំបូងឡើយ ក្រុមបុគ្គលិកបានបំបែកសត្វទាំងពីរនេះអោយទៅរស់នៅកន្លែងផ្សេងគ្នា ប៉ុន្ដែ
ក្រោយមកពួកគេក៏បានអោយសត្វទាំងពីជួបជុំគ្នា ដោយសារតែពួកវាបានបង្ហាញពីភាពមិន
សប្បាយចិត្តនៅពេលរស់នៅបែកគ្នា។

ក្រុមបុគ្គលិកនៅក្នុងសួនសត្វនេះ បានអោយដឹងថា គូស្នេហានៃសត្វទាំងពីរដែលត្រូវបានគេ
ដាក់ឈ្មោះថា Long Hair និង Pure Girl នេះ តែងថ្នាក់ថ្នមគ្នាជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ន សួនសត្វនេះកំពុងលក់សំបុតចូលមើលកម្មវិធីរៀបការរបស់សត្វចៀម និងប្រើស
ខាងលើ និងបានបោះពុម្ភអាវយឺតជាច្រើនដើម្បីអបអរព្រឹតិការណ៍នេះ។

Li Li អ្នកគ្រប់គ្រងសួនសត្វនេះបានថ្លែងថា ៖ "ដំបូង យើងពិបាកក្នុងការសម្រេចចិត្តថា តើ
គួរបំបែកសត្វទាំងពីរនេះដែរ ឬអត់ ប៉ុន្ដែក្ដីស្នេហារបស់សត្វទាំងពីរនេះបានធ្វើអោយយើង
សម្រេចចិត្តរៀបការអោយពួកគេ ប្រការនេះក៏ទទួលបានការគាំទ្រច្រើនពីមនុស្សទូទៅ"។

អ្នកគ្រប់គ្រងរូបនេះបន្ដថា ៖ "ពេលនេះ ពួកយើងនឹងធ្វើពិធីរៀបការធំមួយអោយពួកគេ សត្វ
ទាំងពីរនេះស័ក្ដិសមនឹងទទួលបានបែបនេះ"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Shanghaidaily

Tags: animalstrange