CamNews

តារា 

Justin អាចនឹងរៀបការជាមួយ Selena

ទំនាក់ទំនងស្នេហារវាង Justin និង Sel មិនមែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្និទ្ធស្នាល
នោះ
ទេ គឺវាអាចនឹងជាទំនាក់ទំនងដែលយូរអង្វែងអស់មួយជីវិតថែមទៀតផង។

ថ្មីៗនេះ នៅថ្ងៃចុះហត្ថលេខាអនុស្សាវរីយ៍ដល់អ្នកគាំទ្រសំរាប់ album ថ្មីរបស់ខ្លួន Justin បានជួប
នឹងសំនួរដ៏ភ្ញាក់ផ្អើលមួយពីសំណាក់អ្នកគាំទ្រ។ អ្នកគាំទ្រម្នាក់បានសួរថា: "តើបងនឹងរៀបការជា
មួយ Selena រឺក៏អត់?" បើទោះជាមានភាពស្រឡាំងកាំងបន្តិច ប៉ុន្តែ Justin មិនបានខ្មាស់អៀន និង
បានឆ្លើយតបវិញថា: "រៀបការតើ! ពួកយើងកំពុងរៀបចំរឿងនេះ"។

Justin និង Sel ថតរូបជាមួយប្អូនពីរនាក់របស់ Justin

ចម្លើយរបស់ Justin ពិតជាមានន័យ និងផ្អែមល្ហែម ពោលគឺមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រកាន់តែស្រ-
លាញ់គាំទ្រនូវភាពទទួលខុសត្រូវរបស់ខ្លួនទេ ថែមទាំងបានធ្វើឲ្យសង្សាររបស់ខ្លួនកាន់តែសប្បាយ
រីករាយថែមទៀតផង។

ថ្មីៗនេះ Justin និង Selena បានឧស្សាហ៍ជួបគ្នាណាស់។ Selena ទើបតែបានរួមដំណើរជាមួយ Justin
ទៅកាណាដា(ស្រុកកំណើតរបស់ Justin) ដើម្បីសម្តែងក្នុងពិធីចែករង្វាន់មួយ។ ក្រោយមក គេឃើញ
Selena ចេះតែបង្ហាញខ្លួននៅក្រោយឆាកជាបន្តបន្ទាប់រាល់ការសម្តែងរបស់ Justin៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Justin Selena entertainment star