CamNews

ភាពយន្ត 

James Bond វគ្គថ្មី នឹងកែប្រែអត្តចរិត លាយជាមួយកំប្លែង

ជាមួយនិងរឿង 007 : Skyfall ដែល Daniel Craig បានសំដែងនោះ ត្រូវបានគេចុះក្នុងកំណត់
ត្រាថា ជារឿង James Bond ដែលទទួលបាន ជោគជ័យខ្លាំងជាងគេ ។ តែជាមួយនិងអត្តចរិត
បេះដូងទឹកកក និងម៉ឺងម៉ាត់បំផុត របស់ James Bond ក្នុង Skyfall ពិតជាធ្វើអោយទស្សនិកជន
ប្លែកអារម្មណ៍ តែទស្សិកជន ក៏ចង់អោយ Bond ផ្លាស់ប្តូរទៅជាចរិតថ្មីមួយទៀតផងដែរ ។



នៅក្នុងបទសំភាសន៍មួយថ្មីៗនេះ Daniel Craig បានបញ្ចេញអារម្មណ៍ថា គាត់ក៏ចង់អោយតួ
James Bond មានភាពកំប្លុកកំប្លែងបន្តិចដែរ បន្តែទាង់ត្រង់ថា គាត់មិនមែនជាអ្នកកំប្លែង តែ
គាត់នឹងខំប្រឹង ប្រសិនបើអ្នកដឹកនាំរឿង ចង់តំរូវចិត្តទស្សនិកជន ។ ហើយថ្មីៗនេះ អ្នកដឹកនាំ
រឿង Sam Mendes បានប្រាប់ថា គាត់នឹងខំប្រឹងកែប្រែ ដោយលាយភាពកំប្លែង ខ្លះៗដើម្បីតំរូវ
ចិត្តទស្សនិកជន តែគាត់មិនអាចសន្យាបានទេថា វានឹងទៅជាយ៉ាងណា តែគាត់នឹងមិនធ្វើឱ្យ
ទស្សនិកជន ខកបំណងឡើយ ។

កាលពីតំណាក់កាលដំបូង 007 : Bond 24 ត្រូវបានគេនិយាយថា នឹងត្រឡប់មកជួបទស្សនិកជន
នៅក្នុងខែវិច្ឆិកា ២០១៤ តែថ្មីៗនេះ ខាងផលិតកម្ម Sony Picture បានប្រកាសពីថ្ងៃពិតប្រាកដរួច
ហើយគឺខែ មិថុនា ២០១៥ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie bond 007 entertainment hollywood deniel craig