CamNews

មិនគួរឲ្យជឿ 

ផ្អើលមើលវីដេអូ គ្រោះថ្នាក់រន្ធត់បំផុត រួចជីវិតមកវិញ ក្រោយយមរាជ តថ្លៃមិនត្រូវ

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាសំណាងហួស ពោលគឺ
គាត់មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ   ក្រោយពីបានជួបនូវករណីដ៏គ្រោះថ្នាក់បំផុតមួយ
ប៊ិះនឹងក្ស័យសង្ខារ នៅឯក្រុង Forshan ភាគខាងត្បូងប្រទេសចិន កាលពីពេលកន្លងទៅនេះ

គួររំឭកផងដែរថា សកម្មភាពនៃការកើតមានឡើងនូវគ្រោះថ្នាក់ដ៏មិននឹកស្មានដល់នេះក៏ត្រូវ
បានថតជាប់ទាំងស្រុង តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពផងដែរ នោះគឺគេឃើញមានរថយន្ត
ដឹកទំនិញធន់ធំមួយគ្រឿង   បើកស្របទិសគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ  តែដឹងអីថា រំពេច
នោះ​ គេបែរជាឃើញមានការកៀរ និងកិនម៉ូតូ ស្រ្តីជនរងគ្រោះអូស ផ្ទុះឆាបឆេះមួយរំពេចតែ
ម្តង ក្រោយពីធុងសាំងម៉ូតូធ្លាយ។

ដោយឡែក ស្រ្តីជាជនរងគ្រោះ គេឃើញមានភ្លើងឆាបឆេះ ខោអាវរបស់គាត់ ភ្លាមៗនោះគេ
ក៏ឃើញមានការចេញជួយសង្គ្រោះ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុ
បានទាន់ពេលវេលាផងដែរ។ មកទល់នឹងខណៈនេះ ស្រ្តីជាជនរងគ្រោះ ក៏កំពុងតែសម្រាក
ព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង    តែស្ថានភាពជម្ងឺរបស់គាត់  ពុំទាន់បានដឹង
ច្បាស់នៅឡើយនោះទេ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៏រ័រ


Tags: China Woman Car crash SUZHOU Forshan