CamNews

តារា 

បែកចេញ កាលវិភាគឆ្នាំដែល Warner Bros នឹងចេញរឿងកំពូលមនុស្សរបស់ខ្លួន បន្ទាប់ពី Batman vs Superman

Warner Bros និង DC Entertainment បានរួមដៃគ្នា ផលិតរឿងកំពូលមនុស្ស ជាយូរណាស់មកហើយ ដែលពួកគេបាន បញ្ចេញស្នាដៃលើរឿង ជាច្រើនដែលរឿង ចុងក្រោយបំផុតគឺ Man Of Steel ដែល ជារឿង Superman ហើយទទួលបាន ការគាំទ្រជាច្រើន ។



ជាមួយនិង ភាពជោគជ័យទាំងនោះ Warner Bros និង DC បានដាក់គំរោង បញ្ចេញរឿងទាំងនោះ រួចរាល់ទៅហើយ ក្រុមហ៊ុនក៏បាន ត្រៀមនឹងប្រកាសអោយ ទស្សនិកជន បានដឹងផងដែរ នៅក្នុង កម្មវិធី San Diego Comic Con 2014 ។ តែចៃដន្យអី កាលវិភាគគំរោង ទាំងនោះត្រូវបាន បែកចេញ មកហើយបាន សាយភាយពេញទូទាំង អ៊ីនធើណេត ។ គំរោងកាលវិភាគ ឆ្នាំទាំងនោះមានដូចខាង ក្រោម ៖

-Batman vs Superman : Dawn Of Justice 2016
-Shazam និង Sandman 2016
-Justice League, Wonder Woman, Flash/Green Lantern 2017
-Man of Steel 2 (2018)



ជាមួយនិង បញ្ជីទាំងនេះ ទស្សនិកជន បានចាប់អារម្មណ៍ថា គ្មានឃើញរឿង Batman តែឯងសោះ ។ យ៉ាងណាមិញ កាលវិភាពឆ្នាំនេះ មិនត្រូវបានច្រានចោល ឬបញ្ជាក់ពីខាង ផលិតកម្មឡើយ យើង មានតែរង់ចាំមើល ជាបន្តប៉ុណ្ណោះ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ screenrant 


Tags: movie,  star,  dc,  warner bros,  batman,  superman,  wonder woman,  justice league,  flash,  green lanter