យោងតាមព័ត៌មានថ្មីបំផុតស្ដីអំពីស្ថានភាពគ្មានការងារធ្វើនៅអ៊ឺរ៉ុប ដែលត្រូវបានប្រកាស
ដោយអង្គការស្ថិតិ Eurostat បានអោយដឹងថា អាត្រាពលករវ័យក្មេង(ចាប់ពីអាយុ ១៥ ដល់
២៤ឆ្នាំ) កំពុងគ្មានការងារធ្វើនៅទ្វីបនេះគឺ ២២,១%។
វិបត្តិប្រាក់បំណុលនៅអ៊ឺរ៉ុប បានចាប់ផ្ដើមផ្ទុះឡើងនៅប្រទេសក្រិកកាលពីដើមឆ្នាំ ២០១០
ខណៈដែលប្រាក់ចំណាយទៅលើបំណុលរបស់រដ្ឋាភិបាលកើនឡើងជាបន្ដបន្ទាប់។ វិបត្តិ
នេះក៏បានរាលដាលដល់ប្រទេស ព័រទុយហ្គាល,អេស្បាញ និងអ៊ីតាលី និងបានគំរាមកំហែង
ដល់ជីវិតនៃប្រាក់រួមរបស់អ៊ឺរ៉ុប បណ្ដាលអោយនាយករដ្ឋមន្ដ្រីក្រិក និងអ៊ីតាលីត្រូវចុះចេញ
ពីតំណែង។ រហូតមកទល់នឹងថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០១២ រ៉ូម៉ានីគឺជារដ្ឋាភិបាលទី ៦ ត្រូវដួល
រលំដោយសារវិបត្ដិប្រាក់បំណុល។
ខាងក្រោមនេះគឺជាតារាងនៃប្រទេសទាំង ១០ នៅអ៊ឺរ៉ុបដែលកំពុងមានអាត្រានៃយុវវ័យគ្មាន
ការងារធ្វើច្រើនបំផុតក្នុងតំបន់ ៖
១/ អេស្បាញ
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៤៨,៧%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ២២,៩%
២/ ក្រិក
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៤៨%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ២០,៩%
៣/ ស្លូវ៉ាគី
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣៥,៦%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៣,៤%
៤/ លីទួនី(Lithuania)
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣១%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ៣១%
៥/ ព័រទុយហ្គាល
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣០,៨%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៣,៦%
៦/ អ៊ីតាលី
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣១%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ៨,៩%
៧/ ប្រទេស ឡាតវៀ
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣០,០%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៤,៨%
៨/ អៀកឡង់
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ២៩%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៤,៥%
៩/ ប៉ូឡូញ
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ២៧,៧%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ៩,៩%
១០/ ប៊ុលហ្គារី
អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ២៦,៨%
អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១១,២%
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing