យានជំនិះដ៏ចំលែកមួយ ត្រូវបានវិស្វករតុបតែងនិងរចនាម៉ូដឡើង មានសួនធម្មជាតិដុះនៅ
ពីលើ ដែលអាចរស់នៅលើដី និងក្នុងទឹកបានយ៉ាងល្អ ហើយវាអណ្តែតនៅលើទឹកនិងមាន
តួនាទី ក្នុងការសំអាតភាពកខ្វក់នៅក្នុងទឹក ជួយថែរក្សា និងគ្រប់គ្រងធនធានទឹកនៅក្នុង
តំបន់អឺរ៉ុប។
ដំបូលរបស់វា មានរន្ធបញ្ចេញឧស្ម័នពីរ ហើយសួនធម្មជាតិ ដែលនៅពីលើដំបូលនោះ គឺរីក
លូតលាស់ និងចិញ្ចឹមជីវិតរបស់វា ដោយស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ។
ចំណែកនៅខាងក្រោមយាន្តនេះ មានកង្ហារវិល ដោយថាមពលទឹក ដែលអាចបង្កើតបានជា
ថាមពលអគ្គិសនី ហើយផ្ទៃខាងក្រៅរបស់វា គឺរុំព័ទ្ធ ដោយលោហធាតុអាលុយមីញ៉ូមពណ៌
ប្រាក់ ដែលអាចការពារប្រព័ន្ធកាំរស្មី និងសំអាតភាពកខ្វក់ទឹកបានយ៉ាងល្អ៕
សូមទស្សនា រូបភាពខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ designboom