CamNews

តារា 

មានការសង្ស័យថា ស្ដ្រីរងរបួសម្នាក់ និងកូនក្មេងអាយុ ១ឆ្នាំ ជាប្រពន្ធ-កូន ខេមរៈ សិរីមន្ដ

ភ្នំពេញ ៖ ក្រោយកើតឧប្បត្ដិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នៅលើដងផ្លូវ ជាតិលេខ ៤
ដោយរថយន្ដដឹកកុងតឺន័របើក ទៅបុក រថយន្ដរបស់តារាចម្រៀងល្បី ខេមរៈ សិរីមន្ដ បណ្ដាល
ឱ្យមនុស្សចំនួន  ៨ នាក់ដែលជិះនៅលើរថយន្ដ ខាងលើនេះ ស្លាប់ និងរងរបួសធ្ងន់ស្រាលរួច
មក។ ឥឡូវ សំណួរជាច្រើន ត្រូវបានមហាជន និងមិត្ដ អ្នកអាន ធ្វើការចោទសួរគ្នាទៅវិញទៅ
មក ហើយបង្កើតនូវចម្ងល់ ជុំវិញជីវិតឯកជន របស់តារាចម្រៀង ខេមរៈ សិរីមន្ដ នេះ តែ ពួកគេ
នៅតែមិន អាចរកចម្លើយពិត ប្រាកដ ឃើញ ខណៈដែល ខេមៈ សិរីមន្ដ រហូតមក ដល់ថ្ងៃនេះ
គេនៅមិនទាន់ឃើញបង្ហាញមុខ ជាសាធារណៈនៅឡើយ ហើយទូរស័ព្ទបង ប្រុសរបស់គេ
ដែលធ្លាប់តែផ្ដល់ព័ត៌មានឱ្យ អ្នកកាសែត នៅពេលដែលអ្នកកាសែតទូរស័ព្ទសួរនោះ ក៏ត្រូវ
បានបិទមិនអាចទាក់ទង បានដែរ ។

រឿងដែលសាធារណជន នាំគ្នាចោទសួរ និងមានចម្ងល់ តែគ្មានចម្លើយនោះ គឺគេចង់ ដឹងថា
តើស្ដ្រីរងរបួសម្នាក់ ក្នុងចំណោម ២ នាក់ រួមទាំងកុមារតូចអាយុ ១ឆ្នាំ ដែលជិះ នៅក្នុងរថយន្ដ
ជាមួយតារាចម្រៀង ខេមរៈ សិរីមន្ដ នោះ តើអាចជាប្រពន្ធ-កូន របស់ តារាចម្រៀងរូបនេះមែន
ដែរឬអត់ ?

នៅមួយថ្ងៃពីរនេះ មានពាក្យចចាម អារាមជាច្រើន បានលេចឮនៅតាមទី សាធារណៈ ហើយក៏
មានប្រិយមិត្ដអ្នកអាន មួយចំនួន បានទូរស័ព្ទមកសួរ ដើមអម្ពិល ផងដែរ ដោយពួកគេលេចឮថា
ស្ដ្រីម្នាក់ ដែលរងរបួស ក្នុងចំណោម ២នាក់ រួមជា មួយនឹងកូនក្មេងអាយុ ១ឆ្នាំនោះ គឺជា ប្រពន្ធ
និងកូន របស់តារាចម្រៀង ខេមរៈ សិរីមន្ដ បើទោះបីជាកន្លងមក ខេមរៈ សិរីមន្ដ ព្រមទាំងគ្រួសារ
តែងតែធ្វើការ បដិសេធថា រូបគេមិនទាន់មានប្រពន្ធ-កូន នៅឡើយនោះ ។

អ្នកដឹងរឿងម្នាក់ បានលួចបង្ហើបប្រាប់ ដើមអម្ពិលឱ្យដឹងថា បានជាគេសង្ស័យថា ស្ដ្រីដែលរង
របួសម្នាក់ រួមទាំងកូនក្មេង អាយុ ១ឆ្នាំជាប្រពន្ធ-កូន របស់ ខេមរៈ សិរីមន្ដ នោះ ទី១ ប្រសិនបើ
ស្ដ្រី និងកូន ក្មេងនោះ មិនជាប់សាច់ឈាម ឬសែស្រឡាយជាមួយ ខេមរៈ សិរីមន្ដ ទេនោះ ទំនង
ជាមិនអាចជិះរថយន្ដ បញ្ចៀតគ្នាទៅ កាន់ក្រុង ព្រះសីហនុ ដើម្បីសម្ដែងសិល្បៈ នោះឡើយ
ហើយបើស្ដ្រីនោះគ្រាន់តែជា អ្នកសិល្បៈជាមួយ ការទៅសម្ដែងបែបនេះ ក៏មិនអាចយកកូនក្មេង
ទៅជាមួយនាំរំខាន ដល់ការសម្ដែងនោះដែរ ទី២ អ្វីដែលគេ មានការសង្ស័យនោះ ក្រោយកើត
ហេតុ ភ្លាមៗ ពេលដែលរថយន្ដសង្គ្រោះមកទទួល យកអ្នករងរបួសទៅព្យាបាលនៅក្រុងព្រះ
សីហនុ ក្នុងចំណោមរថយន្ដសង្គ្រោះ ២-៣ គ្រឿង ដែលដឹកជនរងគ្រោះទាំង ៤នាក់ ទៅ ពេល
ទៅដល់មន្ទីរពេទ្យគឺបាត់វត្ដមាន ខេមរៈ សិរីមន្ដ និងកូនក្មេងអាយុ ១ឆ្នាំ នោះ មិនឃើញនៅព្យា
បាលជាមួយនឹងស្ដ្រី ដែលរងរបួសធ្ងន់ទាំង ២នាក់ នោះឡើយ គឺ បានគេចបាត់ ហើយកូនក្មេង
នោះត្រូវបាន គេអះអាងថា យកទៅព្យាបាល នៅកន្លែងផ្សេង ។ មិនតែប៉ុណ្ណោះ ប្រភពព័ត៌មាន
ក៏ បានបន្ថែមទៀតថា សូម្បីតែអ្នកបើក រថយន្ដសង្គ្រោះ ក៏ត្រូវបានតារាចម្រៀងរូបនេះ ផ្ដល់លុយ
ទិញទឹកចិត្ដមិនឱ្យនិយាយ ព័ត៌មានពីរឿងរបស់គេ ប្រាប់ដល់អ្នក កាសែតថែមទៀតផង ។

នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៣ ដើម្បីចង់ដឹងការពិត ដើម អម្ពិល បានទូរស័ព្ទទៅកាន់
លោក ខេមរៈ ភិរុណ ដែលជាបងប្រុសរបស់លោក ខេមរៈ សិរីមន្ដ តែទូរស័ព្ទចំនួន ២ខ្សែ ត្រូវ
បានបិទ មិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺ បានឡើយ ។

ចំណែកលោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មសាន់ដេ ដែលមានតារា
ចម្រៀង ខេមរៈ សិរីមន្ដ ច្រៀងប្រចាំផលិតកម្មនេះ បានឆ្លើយប្រាប់ ដើមអម្ពិលតាមទូរស័ព្ទ
នៅរសៀលថ្ងៃ ដដែលនេះឱ្យដឹងថា តារាចម្រៀង ខេមរៈ សិរីមន្ដ មិនទាន់មានប្រពន្ធ-កូននោះ
ទេ  ដោយលោកលើកឡើងថា បើមានប្រពន្ធ- កូន វាទាល់តែឆ្លងកាត់អាពាហ៍ពិពាហ៍ត្រឹមត្រូវ។
ក្នុងនោះ លោកក៏បានធ្វើការរិះគន់ ចំពោះអ្នកដែលដើរនិយាយពាក្យខាងលើ ផងដែរថា ខណៈ
ដែលគ្នា កំពុងតែមានទុក្ខសោក រងរបួស មិត្ដរួមការងារស្លាប់អស់ជាច្រើននាក់ទៅហើយ បែរជា
នាំគ្នានិយាយ បង្ខូចទៅលើគ្នាថែមទៀត បែបនេះសោះ។

ទោះបីជាមានការអះអាងខាងលើក៏ ដោយ ក៏ប្រិយមិត្ដដែលគាំទ្រ ខេមរៈ សិរីមន្ដ ក្នុងពេលកន្លង
មកក៏ដូចបច្ចុប្បន្ន នៅតែសង្ឃឹមថា ខេមរៈ សិរីមន្ដ នឹងចេញមុខបកស្រាយការពិត ដើម្បីធ្វើឱ្យជ្រះ
ស្រឡះ កុំឱ្យចម្ងល់ និងសំណួរ គ្មានចម្លើយ ខាងលើនេះ ស្ថិតនៅក្នុងខួរក្បាលរបស់ ប្រិយមិត្ដ
គាំទ្ររូបគេតទៅទៀត ព្រោះ កន្លងមក ពាក្យចចាមអារាមដែលនិយាយ ថា ខេមរៈ សិរីមន្ដ ធ្លាប់
មានប្រពន្ធ-កូន តាំងពីរូបគេមិនទាន់ល្បីមកនោះ គឺលេចឮ ជាញឹកញាប់មកហើយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khem marak sereymun entertainment singer khmer star