CamNews

ព័ត៌មានអន្តរជាតិ 

ចិន បង្ហោះពង្រាយ ផ្កាយរណប ១០ ក្នុងយុទ្ធនាការ រុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន បរទេស អាស៊ីវ័ន ក្រោយពីបានដកស្រង់ សេចក្តីរាយកា រណ៍ពីទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន អោយដឹងថា រដ្ឋាភិបាលក្រុង ប៉េកាំង កាលពីថ្ងៃអង្គារ ម្សិល មិញនេះ បានសម្រេច បង្ហោះពង្រាយ ផ្កាយរណប ១០ ក្នុងប្រតិបត្តិការ តាមដាន ក៏ដូចជា រុករកនូវ ប្រភេទយន្តហោះ Boeung 777 ជើងហោះហើរ MH370 ដែលបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ចុងសប្តា ហ៍កន្លងទៅនេះ ស្របពេលដែល មកទល់នឹងបច្ចុប្បន្នភាព នៅថ្ងៃពុធនេះ ឈានចូលដល់ថ្ងៃទី ៤នៃ ការបាត់ខ្លួនហើយ ។

គួររំឭកថា ផ្កាយរណប មានគុណភាពខ្ពស់ ដែលមានការបញ្ជា និង ត្រួតពិនិត្យតាមដានដោយផ្ទាល់ ពីមជ្ឈមណ្ឌល ផ្កាយ រណប Xian Satellite Control Centre ភាគខាងជើង ប្រទេស បណ្តាផ្កាយ រណបទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាមដាន ប្រព័ន្ធអាកាស ការកំណត់បាននូវលក្ខ ខ័ណ្ឌធាតុអាកាស ទំនាក់ទំនង ក៏ដូចជា ទិដ្ឋភាពរូបភាព ផ្សេងទៀតនៃ ប្រតិបត្តិការរុករក និងស្រាវ ជ្រាវ យន្តហោះដែលបានបាត់ខ្លួន លើកនេះ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ បន្តអោយដឹងថា នៅលើយន្តហោះនោះ​ មានបងប្អូន ជាជនជាតិ ចិន ច្រើនដល់ទៅ ២ ភាគ ៣ ឯណោះ ហើយប្រសិនណា បើមានការបញ្ជាក់អះអាងថា ពិតជាមាន ករណីធ្លាក់ស្លាប់បាត់បង់អាយុជីវិត អ្នកដំណើរមែននោះ នេះគឺជាករណី លើកទីពីរ នៃសោកនាដ កម្មផ្លូវអាកាស ដ៏អាក្រក់បំផុត ដែលបានសម្លាប់ បងប្អូនជនជាតិចិន ។

គួរបញ្ជាក់ផងដែរថា គេឃើញមាន បណ្តាប្រទេស ក្នុងតំបន់ បានចេញប្រតិបត្តិការ ក្នុងការចុះជួយ សង្គ្រោះ តាមស្វែងរកយន្តហោះ ដែលបានបាត់ខ្លួន ក្នុងនោះ រួមមានដូចជា ៖ ប្រទេសចិន ប្រទេស ម៉ាឡេស៊ី សហរដ្ឋអាមេរិក សឹង្ហបុរី វៀតណាម ញូវសេឡេន ឥណ្ឌូនេស៊ី អូស្រ្តាលី និង ប្រទេសថៃជា ដើម៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States