CamNews

សុខភាព 

អស់កង្វល់សំរាប់អ្នកដែលមានបបូរមាត់ប្រេះ ដោយគ្រាន់តែអនុវត្តកំពូលវិធីងាយៗបែបធម្មជាតិ (មានវីដេអូ)

បបូរមាត់មិនមានសមត្ថភាពពីធម្មជាតិ ក្នុងការផលិតប្រេងទេ ដូច្នេះហើយវាអាចទៅជាប្រេះ រឺស្ងួត ដោយសារតែ បំរែបំរួលអាកាសធាតុ។ បបូរមាត់ប្រេះ អាចធ្វើឲចេញឈាម និងរបកស្បែកបានយ៉ាងងាយ។ ខ្យល់ត្រជាក់ ហើយស្ងួត កំឡុងពេលរដូវរងារ ការលិទបបូរមាត់ញឹកញាប់ ប្រតិកម្មចំណីអាហារ ការត្រូវ កំដៅថ្ងៃយូរពេក សុទ្ធសឹងជាមូលហេតុ បង្កឲបបូរមាត់ប្រេះ។ យ៉ាងណាមិញ សូមកុំមានការព្រួយបារម្ភ ឡើយ សំរាប់អ្នកដែលមានបញ្ហាបបូរមាត់ប្រេះ ដោយគ្រាន់តែអនុវត្តនូវវិធីងាយៗ តាមបែបធម្មជាតិ ដូចខាងក្រោម៖






វិធីទី១៖
យកទឹកដែលត្រាំត្របកផ្កាកុលាប ១ស្លាបព្រាបាយ លាយជាមួយនឹង ទឹកឃ្មុំ១ស្លាបព្រាបាយ  កូរឲសព្វ រួចលាបទៅលើបបូរមាត់ដែលប្រេះនោះជាការស្រេច។

វិធីទី២៖
កិនផ្លែត្រសក់ដែលចិតសំបកហើយ ឲម៉ដ្ឋ រួចត្រងយកតែទឹក បន្ទាប់មកយកទឹកត្រសក់នោះទៅលាបលើ បបូរមាត់ ហើយទុក ២០នាទីទើបលាងទឹកចេញ។

ប្រែសំរួលដោយ​៖  ដាណា
ប្រភព៖  homeveda 



Tags: Cracked Lips