ទស្សនិកជនបានដឹងហើយថា Lady Gaga គឺជាតារាចំរៀងស្រី ដែលចូលចិត្តតែងខ្លួន ប្លែកៗ
ចំលែកៗ ដែលទស្សនិកជនឃើញហើយ ជៀសមិនផុតពីការគ្រវីក្បាល ។
ថ្មីៗនេះ Lady Gaga បានឈានមួយជំហានទៀត កាន់តែធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល គឺ
ការស្លៀកពាក់ប្លែកៗ នៅតាមទីសាធារណៈតែម្តង ។ យើងធ្លាប់បានឃើញនាង ពាក់របៀប
ជាម៉ាស់ស្បៃបិទមុខម្តងរួចមកហើយ នៅក្នុងកម្មវិធី VMA កាលពីប៉ុន្មានឆ្នាំមុន ។ ឥលូវនេះ
នាងបានឆ្នៃមកពាក់ នៅក្នុងទីសាធារណៈតែម្តង ដែលធ្វើអោយអ្នកកាសែត និង ទស្សនិកជន
ស្រឡាំងកាំងនិយាយមិនចេញតែម្តង ។
ហើយនេះគឺជាពេលនាង ស្លៀកចូលរួមកម្មវិធី Good Morning America ហើយនិងថ្មីៗទៀត ។
ទស្សនិកជន ក៏ប្រហែលជាគ្មានពាក្យអ្វីនិងថ្លែងដែរ បានត្រឹមតែគ្រវីក្បាលដូចខ្ញុំអញ្ចឹងដែរ ៕
ដោយ ៖ លីលី
ប្រភព ៖ eonline