CamNews

ប្លែកៗ 

មានផ្ទៃពោះ ៨ខែ ទៅហើយ នៅតែហាត់ប្រដាល់ ជាប្រចាំ

បើទោះបីជាបានឈានចូលដល់ខែទី ៨ នៃដំណាក់កាលពរពោះ ក៏ដោយ ក៏ស្រ្តីពោះធំម្នាក់
ឈ្មោះ Crystal Green អាយុ ៣១ឆ្នាំ ជនជាតិអាមេរិច នៅតែមិនបោះបង់គំនិត និងនៅតែ
ហ្វឹកហាត់ ប្រដាល់ នៅបន្ទប់ហាត់រៀនប្រដាល់ Foxy & Fierce ដែលនាងជាអ្នកបង្កើត។
ស្រ្តី Crystal បានចាប់ផ្តើមមានផ្ទៃពោះ ពីខែមីនា ឆ្នាំ២០១៣ មក។ ជាក់ស្តែងពេលនោះ នាង
កំពុងតែចូលរួមក្នុងវគ្គហ្វឹកហាត់ថែរាង ដើម្បីប្រកួតស្រីស្អាតប៊ីគីនី។ ប៉ុន្តែដោយសារតែ ពីមួយ
ថ្ងៃទៅមួយថ្ងៃ ទម្ងន់របស់នាង ចេះតែកើនឡើង ទើបផែនការប្រកួតទាំងអស់របស់នាង ត្រូវ
បានរំសាយចោលវិញ។
ដោយតាំងចិត្តថា ចង់រក្សារូបរាងកុំឲ្យធាត់នាង Crystal មិនត្រឹមតែប្រុងប្រយ័ត្នទៅលើ កំរិត
នៃការហូបចុកប្រចាំថ្ងៃនោះទេ (ញ៉ាំមានកំរិត) នាងថែមទាំងចូលរួមហ្វឹកហាត់ផ្នែកប្រដាល់
សម្រាប់មនុស្សស្រី ថែមទៀតផង។ គ្រូពេទ្យរបស់នាង Crystal បានឲ្យដឹងថា កីឡាមួយ
ចំនួនដូចជា ការជិះកង់ ឬជិះស្គី... វាអាចបង្កឲ្យមានគ្រោះថ្នាក់ របួសធ្ងន់ធ្ងរ។ ដូច្នេះសម្រាប់
សកម្មភាពហាត់ប្រដាល់ (ស្រាលៗ សមល្មម) គឺអាចចាត់ទុកថាជា ជាកីឡាហ្វឹកហាត់ សក្តិ
សមមួយ សម្រាប់ស្រ្តីដែលកំពុងពរពោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: 8 months pregnant Rehearse boxing Crystal Green Unbelievable Strange