CamNews

ប្លែកៗ 

វីដេអូបែបកំប្លែងសម្រាប់មនុស្សល្អទូទៅ ប៉ុន្តែសើចមិនចេញ សម្រាប់អស់លោកចោរឆក់

មនុស្សទូទៅ ច្រើនតែនិយាយថា "សប្បាយច្រើន កើនអាយុ" ។ ពិតណាស់ ពេលខ្លះបើគិតតែស្មុគ ស្មាញ សុញខួរ តែនឹងទុក្ខសោក វាពិតជាប៉ះពាល់ជាច្រើនដល់សុខភាព និងជួបនូវភាពឆាប់ចាស់ជាង វ័យ ជាក់ជាមិនខាន។ ដូច្នេះគួរស្វែងរកការកម្សាន្ត សើចលេងសប្បាយខ្លះៗ សម្រាប់ខ្លួនឯង តាម រយះការដើរ កម្សាន្ត តាមកន្លែងមានទេសភាពស្អាតៗ ខ្យល់អាកាសល្អៗ ឬការកម្សាន្តអនឡាញតាម អ៊ីនធឺណេត ដូចជាការទស្សនាវីដេអូបែបកំប្លែងៗ ជាដើម។

និយាយមកដល់ត្រឹមវីដេអូបែបកំប្លែងៗដូចនេះ គេហទំព័រកម្សាន្តយើងខ្ញុំ សូមលើកយកនូវវីដេអូមួយ ដែលមានលក្ខណៈកំប្លែង មកចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នា ដើម្បីទុកជាការកម្សាន្ត សើច សប្បាយ ផងដែរ។

វាគឺជាវីដេអូមួយ ដែលអាចធ្វើឲ្យមនុស្សល្អៗ រកស៊ីរកប្រាក់ តាមកំលាំងញើសឈាមរបស់ខ្លួន ដោយ សុចរិត ផ្ទុះសំណើចសើចសប្បាយ ប៉ុន្តែវាអាចជាការព្រមានមួយ ដល់បណ្តាមនុស្ស ដែលអាក្រក់ៗ មិនចេះធ្វើអ្វី ក្រៅតែពីលួចឆក់ប្លន់ទ្រព្យរបស់អ្នកដទៃ ដូចជាពួកចោរឆក់ ជាដើម សើចមិនចេញ ផង ដែរ។

ចុះវីដេអូមួយនេះវាដូចម្តេចទៅ បានជាចោរសើចមិនចាញ់ ប៉ុន្តែមនុស្សល្អៗវិញ អាចផ្ទុះសំណើច សើច សប្បាយនោះ? ឆ្ងល់ទេ? ចង់ដឹងច្បាស់ សូមទស្សនាវីដេអូបែបកំប្លែង មួយនេះ ខាងក្រោមទាំងអស់គ្នា ណា៖

 

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: unbelievable strange រឿងប្លែកៗ វីដេអូប្លែកៗ