CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ សិស្សវិទ្យាល័យខ្មែរ វ៉ៃគ្នាដែលកំពុងតែ ក្ដៅពេញ Internet


កាលពីថ្ងៃទី ២៥ កន្លងមកនេះគេឃើញមានវីដេអូមួយដែលជាសកម្មភាពសិស្សវិទ្យាល័យកំពុង
តែវាយគ្នាយ៉ាងសាហាវ ញ៉ាក់សាច់ដោយមានក្មេងប្រុសជំទង់ម្នាក់បានប្រើហិង្សាវាយដំមកលើ
ក្មេងស្រីជំទង់ម្នាក់យ៉ាងចាស់ដៃ។ មើលទៅតាមវីដេអូប្រមាណជិត ១ នាទីនេះហេតុការនេះគឺ
កើតឡើងនៅលើស្ពានតាមបណ្ដោយផ្លូវជាតិ ហើយមានមនុស្សម្នាប្រហែលជាប៉ាក់ពួកគ្នីគ្នា
របស់ភាគីល្មើសផងមើលទៅ ព្រោះគេសង្កេតឃើញមានសម្លេងនិយាយ ឌីដងអោយវាយថែម
ទៅលើ នារីរងគ្រោះ។ ម្ចាស់វីដេអូដែលបានបង្ហោះលើ Youtube បានសរសេរថាហេតុការណ៍
នេះគឺកើតឡើងនៅខែត្រស្ទឺងត្រែង។

បើតាមមើលពួកគេសុទ្ធសឹងតែជាសិស្សវិទ្យាល័យដែលកំពុងតែក្រេបយកចំនេះដឹងពីសាលា
តែបែជាមានសកម្មភាពមិនសមគួរបែបនេះកើតឡើងទៅវិញជាពិសេស អំពើហិង្សានេះគឺជា
អំពើមួយដែលសង្គមសព្វថ្ងៃកំពុងតែស្អប់ខ្ពើម។ លោកអ្នកអាចទស្សនាឈុតឆាកវាយប្រហារ
គ្នាដ៏ញ៉ាក់សាច់ខាងក្រោមនេះ៖

ដោយ៖ នីតា
ប្រភពពី៖ Youtube 


Tags: khmer fight