យន្ដហោះ F-16 របស់អាមេរិកពីរគ្រឿង កាលពីថ្ងៃទី ១៦កុម្ភៈត្រូវបានបញ្ជាអោយដេញតាម
យន្ដហោះធុនស្រាលមួយគ្រឿង នៅលើអាកាសនៃក្រុង Los Angeles ខណៈពេលលោក
Barack Obama កំពុងធ្វើដំណើរទៅអង្គាសប្រាក់នៅទីនេះ។
លោក Obama និងយន្ដហោះសម្រាប់ប្រធានាធិបតិអាមេរិក
យន្ដហោះចម្បាំងអាមេរិកត្រូវបានបញ្ជាអោយ "ចាត់ការ" អំពើរំលោភការកំណត់លើការ
ហោះហើរ ដែលបង្កឡើងដោយយន្ដហោះ Cessna 182 នៅលើអាកាសក្រុង Los Angeles
នេះបើយោងទៅតាមការប្រកាសរបស់ទីបញ្ជាការកងទ័ពអាកាសរបស់អាមេរិកខាងជើង។
លោក Edwin Donovan អ្នកនាំពាក្យនៃទីភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកថ្លែងថា ៖ "បន្ទាប់
ពីឡោមព័ទ្ធយន្ដហោះនេះ ក្រុមយន្ដហោះចម្បាំងបានបញ្ជាអោយយន្ដហោះនេះចុះចត និង
បានប្រគល់ទៅអោយក្រុមមន្ដ្រីមានសមត្ថកិច្ចដោះស្រាយ។ ខ្ញុំអាចអះអាងបានថា យន្ដ
ហោះធុនស្រាលនេះ បានបំពានទៅលើដែនអាកាសសម្រាប់យន្ដហោះប្រធានាធិបតិ"។
លោក Donovan ថ្លែងថា ៖ "ក្រុមអ្នកបើកយន្ដហោះនេះត្រូវបានមន្ដ្រីចាប់ឃាត់ខ្លួនដើម្បី
រង់ចាំការសួរនាំ"។ លោកបន្ដថា យើងត្រូវតែធានាអោយប្រាកដថា អ្នកបើកយន្ដហោះទាំង
នេះមិនបង្កការគំរាមកំហែងដល់លោក Obama ។
យោងតាម AFP លោក Obama មកកាន់ Los Angeles កាលពីថ្ងៃទី ១៦កុម្ភៈដើម្បីអង្គាស
ប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រោយមកលោកក៏បានចាកចេញទៅ
កាន់ San Francisco ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE