CamNews

តារា 

បំណកស្រាយនៃរូបសាក់លើរាងកាយរបស់តារាល្បី Miley Ray Cyrus

តារាដ៏ល្បីល្បាញ Miley Ray Cyrus មានរូបសាក់ចំនួន ៥នៅលើរាងកាយ រូបសាក់និមួយៗ
មានអត្ថន័យដោយឡែករបស់វា ដូច្នេះដើម្បីអោយដឹងថាវាមានអត្ថន័យយ៉ាងណានោះ សូម
អញ្ជើញតាមដានដូចខាងក្រោម។


កើតក្នុងឆ្នាំ ១៩៩២ ជាតារាសំដែង និងជាតារាចម្រៀងម្នាក់ផងនោះ បច្ចុប្បន្ន Miley Ray
Cyrus ឈរលំដាប់ទី ១៣ក្នុងតារាងចំណាត់ថ្នាក់នៃកំពូលតារាទាំង ១០០ ក្នុងពិភពលោក។
រូបសាក់ដំបូងស្ថិតនៅផ្នែកខាងក្រោមនៃដើមទ្រូងខាងឆ្វេងរបស់ Miley Ray Cyrus ។ រូប
សាក់ដែលសរសេរថា "Just Breathe"នេះគឺដើម្បីរំឮកដល់មិត្តរបស់ Miley Ray Cyrus ម្នាក់
ដែលបានស្លាប់។


រូបសាក់ធំបំផុតនៅលើរាងកាយរបស់ Miley Cyrus គឺស្ថិតនៅខាងក្រោមក្លៀកនៃដៃខាង
ស្ដាំ។ រូបសាក់នេះមានន័យថា ៖ អ្នករក្សាក្ដីស្រមៃ។ នេះគឺជាសញ្ញាមួយដែលតំណាង
អោយឯកភាព យុត្ដិធម៌របស់ជនជាតិអាមេរិក ហើយវាក៏តំណាងអោយសាមគ្គីភាព រួមជា
មួយនឹងសេចក្ដីស្រឡាញ់សម្រាប់បងប្អូន ៤នាក់របស់នាងផងដែរ។


Miley Cyrus ក៏មានរូបសាក់បេះដូងពណ៌ខ្មៅសាមញ្ញមួយនៅលើម្រាមដៃកូនខាងស្ដាំ។


រូបសាក់សញ្ញាស្មើមួយលាក់ខ្លួននៅលើម្រាមដៃនាងខាងស្ដាំ ដោយមានអត្ថន័យថា
ស្នេហាគឺមានភាពដូចគ្នា។ រូបសាក់នេះអះអាងនូវការគាំទ្រចំពោះមនុស្សភេទទីបី។


ក្រៅពីរូបសាក់ខាងលើ តារាល្បីឈ្មោះ Miley Ray Cyrus ក៏មានរូបសាក់ដែលស្ថិតនៅត្រង់
ស្លឹកត្រចៀកខាងស្ដាំ គឺអក្សរ LOVE ។ នាងបានបកស្រាយអំពីរូបសាក់នេះថា ៖ ជីវភាព
មានបញ្ហាជាច្រើន ស្នេហាគឺជាអ្វីៗទាំងអស់ដែលអ្នកគួរតែស្ដាប់ និងជឿជាក់ទៅលើស្នេហា!

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TP

Tags: starstars