CamNews

តន្រ្តី 

When I was your man បទចម្រៀង មនោសញ្ចេតនា កំសត់ ពី Bruno Mars

តារាចម្រៀងសម្លេងធ្ងន់ពិរោះជាអ្នកស្រុក ហូណូលូលូ កោះហាវ៉ៃ លោក Bruno Mars នឹងចេញលក់
អាល់ប៊ុមទោលរបស់លោកដែលមានចំណងជើងថា Unorthodox Jukebox នាថ្ងៃទី ១១ ធ្នូខាងមុខនេះ
ដែលអាល់ប៊ុមនេះពោរពេញទៅដោយបទចម្រៀងពិរោះៗ ថ្មីៗជាច្រើន។

ក្នុងនោះដើម្បីជាការ Review លើអាល់ប៊ុមថ្មីរបស់គេ Bruno Mars បានចេញផ្សាយបទចម្រៀងមួយជា
បទចម្រៀងថ្មីដែលនឹងមានដាក់បញ្ចូលក្នុងអាល់ប៊ុមថ្មីរបស់គេផងដែរ មានចំណងជើងថា When I Was
Your Man។

បទចម្រៀងនេះគឺជាបទចម្រៀងមនោសញ្ចេតនា កំសត់ដែលច្រៀងរៀបរាប់ពីអារម្មណ៍បុរសម្នាក់ដែល
បាត់បង់ម្ចាស់ស្នេហ៍ នាពេលដែលនាងត្រូវឃ្លាតឆ្ងាយពីខ្លួនទៅកាន់បុរសម្នាក់ថ្មី។ បទចម្រៀងនេះបាន
ឆក់យកទឹកភ្នែករបស់ប្រិយមិត្តជាច្រើនអោយធ្លាយចេញកាត់ផែនថ្ពាល់ ដោយសារតែអត្ថន័យ ក៏ដូចជា
ការច្រៀងរបស់ Bruno Mars។ យើងសាកទៅស្ដាប់បទថ្មីបន្តិចទៅមើល៕

ដោយ៖ ម៉ូកា 


Tags: bruno mars idol new song entertainment